ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ពលរដ្ឋ ២៨២ គ្រួសារ

កណ្តាល ៖ ៖ នាព្រឹក ថ្ងៃសុក្រ ០៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៨២ គ្រួសារ ដែលទទួលបានពីការដោះស្រាយផលប៉ះពាល់ស្តារប្រឡាយ ៤ខ្សែ និងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភ ប្រវែង៧០០ ម៉ែត្រ មុខកាត់១ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ក៏បានចូលរួមបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភ និងដាក់ម៉ូទ័របូមទឹក ដែលជាសមទ្ធិផលថ្មីមួយទៀត របស់រដ្ឋបាលខេត្តកណ្តាល ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅទាំងមូលប្រើប្រាស់រួមគ្នាផង និងប្រើសម្រាប់ការបង្ហូរទឹកចូលស្ថានីយ៍បូមទឹក កុំឱ្យលិចលង់ ផ្ទះសម្បែង និងផលដំណាំ ផ្សេងៗរបស់ប្រជាពលរដ្ឋផង៕

អត្ថបទដែលជាប់ទាក់ទង