ល្បីឈ្មោះ ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកផលអនុផលដោយគ្មានច្បាប់អនុញ្ញាតឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់នគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧

ខេត្តរតនគិរី ៖ជំនួញឈើខុសច្បាប់របស់មេឈ្មួញដ៏ល្បីល្បាញឈ្មោះ ហ៊ូវ ជីវ៉ៃ និងបក្ខពួកដឹកផលអនុផលដោយគ្មានច្បាប់អនុញ្ញាតឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រក អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច នគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧។

ហើយឈ្មួញឈើឈ្មោះ ហ៊ូវ ជីវ៉ៃនិងបក្ខពួកកំពុងធ្វើសកម្មភាពនៅចំណុចភូមិសាស្រ្ត ឃុំញ៉ាង ស្រុក អណ្តូងមាស ខេត្តរតនគិរី ។បើតាមសេចក្តីរាយការណ៍ពីសកម្មជនព្រៃឈើ ឲ្យដឹងថា ឈើខុសច្បាប់ទាំងនោះ ត្រូវបានគេដឹកឆ្លងដែនតាមច្រកអូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច របស់នគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧ គ្រប់គ្រងដោយលោក ខេន សារិន អត្ថលេខ៥៣៧១៦ (ឯខាងវៀតណាម ហៅប៉ុស្តិ៍ហ្វាតាំ)ទាំងថ្ងៃ ទាំងយប់ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តរតនគិរី ដែលដឹកនាំដោយលោក ញ៉ែម សំអឿន ជាអភិបាលខេត្តនោះឡើយ។បើតាមសេចក្តីរាយការណ៍ ពីសកម្មជនឃ្លាំមើល បទល្មើសព្រៃឈើបានឲ្យដឹងថា ចាប់ពី ដើមសប្តាហ៍ទី២ នៃខែមីនា ឆ្នាំ២០២២នេះ មេឈ្មួញឈើខុសច្បាប់ ដ៏ល្បីឈ្មោះប្រចាំខេត្តរតនគិរី គឺលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួក បានប្រើប្រាស់រថយន្តប៉ាកុងកែច្នៃ ជាច្រើនគ្រឿងសម្រុកដឹកឈើចេញពីព្រៃសហគមន៍ភូមិចង និងភូមិ ចាយ នៃឃុំ ញ៉ាង និងមួយចំនួនទៀតចេញពីព្រៃដែនឧទ្យានជាតិវីរជ័យ ចំនុចអូរកាផា អូរដំបូក និងអូរកាយ៉ាក់ ដោយដឹកឈើកាត់តាមផ្លូវក្នុងក្រុមហ៊ុនរបស់ ឧកញ៉ាណាម៉ារ៉ាឌី ហើយឆ្លងកាត់ភូមិចង ភូមិ ពែង និងភូមិជិះ នៃឃុំញ៉ាង ស្រុកអណូងមាស បន្តកាត់តាមផ្លូវមុខសាលាអនុវិទ្យាល័យឃុំញ៉ាង ហើយបន្តកាត់តាមចំការកៅស៊ូ ឆ្ពោះទៅទំលាក់ឈើនៅមាត់កំពង់ទឹកច្រកអូរសាថី (ខាងវៀតណាម ហៅប៉ុស្តិ៍ហ្វាតាំ) ដែលគ្រប់គ្រងដោយកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ លេខ៥០៧ ដោយមានកម្មករខាងឈ្មួញឈើវៀតណាម ជាច្រើននាក់ ចាំចងព្យាង្គឈើខុសច្បាប់ភ្លាមៗតាមទឹក ឆ្លងទៅត្រើយម្ខាងនៃទឹកដីប្រទេសវៀតណាម។មេឈ្មួញល្បីឈ្មោះ ហ៊ូវ ជីវ៉ៃ បើគ្មានទំនាក់ទំនងល្អចែកផលប្រយោន៍ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខេត្តរតនគិរី ជាប្រព័ន្ធ ទេនោះ ជាពិសេសគឺលោក ខេន សារិន នាយនគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧ គឺមិនអាចដឹកឈើខុសច្បាប់ ឆ្លងដែនបានឡើយ ។ជាចុងក្រោយក្រុមសកម្មជនឃ្លាំមើលបទល្មើសព្រៃឈើ សំណូមពរដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ របស់មេឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ ក្នុងទឹកដីខេត្តរតនគិរីនេះផង ដើម្បីរក្សាបានធនធានធម្មជាតិក្នុងដីព្រៃសហគមន៏ និងព្រៃឈើក្នុងដែនអភិរក្សឧទ្យានជាតិវីរជ័យសម្រាប់ទុកជាផលប្រយោជន៍រួម។ចេញផ្សាយថ្ងៃទី១៩ខែមិនាឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង