កក្រើកល្បី ឈ្មោះ លោក ចាប សារ៉ន បានដាក់កម្លាំងចូលទៅជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ហើយដឹងជញ្ជូនទៅដាក់នៅក្នុងក្រុមហ៑ុនមួយនៅខេត្ដកំពង់ធំដើម្បីលក់ចែកចាយទៅតាមបណ្ដាខេត្ដនានា

ខេត្ដកំពង់ធំ៖ ប្រភពបានរាយការណ៍មកថាឈ្មោះចាប សារ៉ន កំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅខេត្ដកំពង់ធំខាងគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូស្ពង់និងអូអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបីបីខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
ប្រភពច្បាសការនៅក្នុងខេត្ដកំពង់ធំបានឲ្យអ្នកសារព័ត៌មានយើងថាក្នុងមួយថ្ងៃៗលោកចាប សារ៉ន កាប់ឈើនិងដឹកជញ្ជូនមិនក្រោមពី២០ទៅ៣០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះទេពោលគឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់នោះទេ។

ចំនែកប្រភពពីក្រុមអ្នកអាជ្រៀកឈើនិងម្ជាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់ បានឲ្យដឹងថា ពួកគាត់អាជ្រៀកឈើនឹងដឹកជញ្ជូនឈើនេះគឺឲ្យឈ្មោះលោក ចាប សារ៉ន។

មហាជនបានដាក់សង្ស័យថាទំនងជាលោកចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយទេដឹងបានជាមិនមានចំណាត់ការទៅលើលោកចាប សារ៉ន ទើបបណ្ដោយឲ្យលោកចាប សារ៉ន កាប់បំផ្លាញ់ឈើព្រៃឡង់បានយ៉ាងរលួនបែបនេះទៅវិញ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយទេ។

ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍ 0889846555/ 070926014

 

អត្ថបទដែលជាប់ទាក់ទង