ទីតាំងបង្កប់ល្បែងនិងបញ្ជល់មាន់ អធិការខណ្ឌមានជ័យមិនទាន់បង្រ្កាបតើមូលហេតុអ្វី?អ្នកកាងល្បែងឈ្លោះជាមួយអ្នកសារព័ត៌មាន ល្បីទៀតហើយលោកឆេីត

ខណ្ឌមានជ័យ ៖​ មួយរយៈកន្លងមកនេះ​គេសង្កេតឃេីញថា​ មានបទល្មេីសលួច​ ឆក់​ ប្លន់​ កេីតឡេីងជាញឹកញាប់​ក្នុងរាជធានីភ្នំពេញ​ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ​តែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសង​ បង្កប់នៅក្នុទីតាំងអុីនធើរណេត​ និងហ្គេមបាញ់ត្រី​ ហេីយឥឡូវនេះក៏មានទីតាំងជល់មាន់មួយកន្លែងមួយកន្លែងនៅជាប់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ។

ដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក​ វរសេនីយ៍ទោ អ៊ុក បូនីន​ អធិការខណ្ឌទេីបឡេីងកាន់តំណែងថ្មីជួយបេីកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង​ ដេីម្បីចូលរួមបង្កា​រ​ ទប់ស្កាត់​នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩​បម្លែងថ្មីអូមីក្រុង​ និងដេីម្បីភូមិ​ សង្កាត់​ ខណ្ឌ​ គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​ ។

គួររំលឹកថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារតែការលេងល្បែងសុីសង។

ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»គឺមានតែអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបឱ្យអស់នូវល្បែងសុីសងខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង