លោកវរសេនីយ៍ឯកព្រុំសំណាងប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកកៀនស្វាយបាននាំអំណោយជួយឧបត្ថម្ភដល់ក្រុមគ្រួសារពលី

កណ្តាលះ ដោយមានការយកចិត្តទុកដាក់និងដោះស្រាយពីទុក្ខលំបាកពីសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋនិងអតីតយុទ្ធជនកម្ពុជាជានិច្ចជាក់ស្តែងនៅថ្ងៃអាទិត្យ០៩កើតខែផល្គុនឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែមីនាឆ្នាំ២០២២។ លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយនិងត្រូវជាប្រធានគណៈកម្មាធិការ(ស.អ.ក)ស្រុកកៀនស្វាយជាតំណាងលោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយ។

ដោយអញ្ចើញចូលរួមលោកស៊ុម ធុន នាយករងរដ្ឋបាលស្រុកកៀនស្វាយ។

លោកអនុសេនីយ៍ទោសុិន ណារ៉េតមេបញ្ចាការផ្នែកសឹករងស្រុកកៀនស្វាយ។លោកម៉ម ចាន់ណាតសង្គមកិច្ចស្រុកជាអនុប្រធាន(ស.អ.ក)ស្រុកកៀនស្វាយ។លោកអនុសេនីយ៍ឯក ហេង សុវណ្ណារិទ្ធតំណាងលោកមេបញ្ចាការអាវុធហត្ថហស្រុកកៀនស្វាយនិងលោកអធិការ រងស្រុកកៀនស្វាយ។

លោកប៊ិច ផុន មេភូមិពពាលខែ២តំណាងលោកស៊ុត តូមេឃុំដីឥដ្ឋ។លោកអនុសេនីយ៍ឯក ជឿន សារុំនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។បាននាំយកថវិកាបេឡាមរណៈសង្គ្រោះរបស់សមាគមន៍អតីតយុទ្ធជនកម្ពុជាមកប្រគល់ជូនដល់គ្រួសារសពឈ្មោះស៊ុំ ថុនភេទស្រីអាយុ៩០ឆ្នាំដែលជាសមាជិតសមាគមន៍អតីតយុទ្ធជន(ពាលី)មានទីលំនៅភូមិពពាលខែ២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២២ដោយរោគគាពាធ។

លោកព្រុំ សំណាងមានប្រសាសន៍ថា!ថ្ងៃនេះលោកបានដឹកនាំក្រុមការងារសមាគមន៍អតីតយុទ្ធជនកម្ពុជានិងបាននាំអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាមកប្រគល់ជូនក្រុមគ្រួសារឈ្មោះស៊ុំ ថុននាពេលនេះវាមិនបានគ្រប់គ្រាន់ទេតែគ្រាន់បានជួយដោះស្រាយមួយគ្រាប៊ុណ្ណោះ។

លោកព្រុំសំណាងបន្តថា!នៅក្នុងខេត្តកណ្តាលក្រោមការដេឹកនាំដឹកនាំផ្ទាល់ពីឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តនិងស្រុកកៀនស្វាយមានលោកអ៊ូ ឈាងអភិបាលស្រុកតែងតែយកចិត្តទុកដាក់និងដោះស្រាយពីទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋជានិច្ចជាក់ស្តែងនូវវិធានការទប់ស្គាត់ការរាលដាលឆ្លងជំងឺកូវីដ.១៩និងវិធានការរក្សាការពារសន្តិសុខសណ្តាប់ធ្លាប់សាធារណៈសង្គមមានសេចក្តីសុខសុវត្ថិភាពល្អ។

លោកអធិការស្រុកក៍បានលើកឡើងថា!ត្រូវណែនាំកូនឲ្យជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នានិងត្រូវអនុវត្ត
១/៣កុំ២/ការពារឲ្យបានខ្ចាប់ខ្ចួនរបស់ក្រសួងសុខាភិ
បាល។នៅក្នុងឱកាសនោះក្រុមការងារបាននាំថវិកានិងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរួមមានថវិកា៤.០០០.០០០៛(បួនលានរៀល)អង្ករ២បេស្មើ១០០គីឡូក្រាមទឹកត្រី១យួ.ទឹកសីអីវ១យួ.ត្រីខ១យួ.ទឹកសុទ្ធ២កេះ មី៣កេះ។

ក្រុមគ្រួសារសពសូមគោរព.សូមអរគុណនិងសូមជូនពរដល់ក្រុមការងារសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកកៀនស្វាយមានសុខភាពល្អនិងដើម្បីដឹកនាំបម្រើប្រជាពលរដ្ឋបន្តទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង