សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់ដុល្លារកន្លែងក្លាយ

កណ្តាលះ ថ្ងៃចន្ទ៣កើត ខែចេត្រឆ្នាំឆ្លូវត្រីសក័ ពស២៥៦៥ត្រូវនឹងថ្ងៃទី៤ខែមេសា ឆ្នាំ២០២២ស្តីពីករណី:ចរាចរក្រដាសប្រាក់ក្លែងក្លាយ(ប្រាក់ដុល្លាអាមេរិក)

កើតហេតុ:ថ្ងៃទី០៣ខែមេសា ឆ្នាំ២០២២វេលាម៉ោង១៨និងនិង៣០នាទី
ចំណុច:ផ្ទះជនរងគ្រោះភូមិលេខ១សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ១នាក់ ឈ្មោះម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:អាជីវករ។ជនសង្ស័យ១នាក់
ឈ្មោះលឹម ស្រីពៅហៅណែតភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិព្រែកតាព្រីងសង្កាត់សិត្បូក្រុងតាខ្មៅ ខេត្កណ្តាល,មុខរបរ:លក់ដូរ(ឃាត់ខ្លួន)។
សមត្ថកិច្ចបានឲ្យដឹងថា!មាន
ម៉ូតូ១គ្រឿងម៉ាកHONDA SCOOPY.iពណ៌សសេរីឆ្នាំ២០២២ពាក់ផ្លាកលេខភ្នំពេញ1IO.0798។
2-ប្រាក់ដុល្លាក្លែងក្លាយចំនួន៤៥០ដុល្លា(ក្រដាស50ចំនួន៩សន្លឹក)។
3-ទូរសព្ទដៃចំនួន១គ្រឿងម៉ាកSAMSUNG Galaxy A10sពណ៌ខ្មៅ ។
4-ប្រាករៀលចំនួន១៥៨០០រៀល។
5-ប្រាក់ដុល្លាអាមេរិកចំនួន៥០ដុល្លា(ក្រដាស50មួយសន្លឹក)។
6-កាបូបដៃពណ៌ឈាមជ្រូកចំនួន១។
សមត្ថកិច្ចបន្តថា!នៅវេលាកើតហេតុខាងលេីពេលដែលជនរងគ្រោះកំពង់តែនៅផ្ទះបេីកវីងរបស់ខ្លួនពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូម្នាក់ឯងមកឈប់ហេីយយកលុយដុល្លាក្លែងក្លាយក្រដាស50អោយជនរងគ្រោះវេរអោយពេលជនរងគ្រោះមេីលលុយឃេីញថាលុយនោះជាលុយក្លែងក្លាយ ទេីបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំចុះមកអន្តរាគមន៍ឃាត់ខ្លួនឆែកក្នុងកែបម៉ូតូឃេីញប្រាក់ដុល្លាក្លែងក្លាយក្រដាស50ចំនួន៨សន្លឹកទៀតយកទៅសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង