សង្វៀនជល់មាន់ លេងល្បែងខុសច្បាប់ កណ្តាលក្រុងបាវិត ជ្រកក្រោមស្លាកកាស៊ីណូញូវវើល រដ្ឋបាលខេត្តស្វាយរៀង សង្ងំឈឹង
ស្វាយរៀង ÷សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង បានឲ្យដឹងថា កាសុីណូញូវវើល បានក្លាយជាទីតាំងបើកឲ្យពលរដ្ឋខ្មែរចូលទៅភ្នាល់ល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យដោយខុសច្បាប់ ពោលគឺរដ្ឋបាលខេត្តស្វាយរៀងព្រងើយកន្តើយមិនអនុវត្តច្បាប់សោះឡើយ ដែលធ្វើឲ្យមានការមន្ទិលសង្ស័យថា មន្ត្រីជំនាញក្នុងខេត្ត អាចមានការពាក់ព័ន្ធនឹងផលប្រយោជន៍ពីទីតាំងប្រព្រឹត្តល្មើសមួយនេះ។
មានការលើកឡើងថា បើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្រុងបាវិត មួយចំនួន មិនបានទទួលផលប្រយោជន៍ពីម្ចាស់ទីតាំង ហេតុអ្វីមិនចាត់វិធានការបង្ក្រាប សង្វៀនជល់លមាន់ខុសច្បាប់មួយនេះ បែរជាទុកឲ្យអ្នកញៀនល្បែងជាជនជាតិខ្មែរ និងយួនចូលលេងយ៉ាងរលូនបែបអនាធិបតេយ្យទៅវិញ។មហាជន.! លើកឡើងថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធហើយគ្មានខ្នងបង្អែករឹងមាំទេនោះគឺម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ និងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្ល្បែងស៊ីសដោយសេរី នៅលើទឹកដីខេត្តស្វាយរៀងបានឡើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបានឲ្យដឹងថាបុគ្គលម្នាក់នេះបានបើកសង្វៀនបញ្ជាល់មាន់ បៀរ អាអាប៉ោ ឲ្យឲ្យពលរដ្ឋខ្មែរចូលលយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ចំណែកលោកឯម សុវណ្ណរិទ្ធិ អធិការដ្ឋាននគរបាលក្រុងបាវិតរក្សាភាពស្ងៀមស្ងាត់។មន្ត្រី អាជ្ញាធរមូលដ្ខាន និងសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបាវិត បានរក្សាភាពស្ងៀមស្ងាត់ បណ្តែតបណ្តោយឲ្យ កាសុីណូញូវវើល ក្លាយជាទីតាំងងប្រព្រឹត្តល្មើសល្បែងស៊ីសងខុសច្បាប់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ក្នុងមូលមូលដ្ឋាន ជាពិសេសអំពើហិង្សា ចោរលួច ចោរប្លន់។ល។
ប្រជាពលរដ្ឋ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បានអំពាវនាវឲ្យលោក កឹង ឃន ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចាត់មន្ត្រីក្រោមឱវាទ ទប់ស្កាត់ ទង្វើមិនប្រក្រតី របស់បុគ្គលដែលហ៊ានបើកល្បែងស៊ីសងខុសច្បាប់ នៅចំណុចព្រំដែនអន្តរជាតិបាវិត រវាងកម្ពុជា វៀតណាម ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី៕ការិយាល័យផ្សព្វផ្សាយ 0889846555/070926014