ក្រុងប៉ោយប៉ែត៖នៅយប់ថ្ងៃអង្គារ ១១កើត ខែ ចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១២ខែ មេសា ឆ្នាំ២០២២នេះនៅវេលាម៉ោង ២០នឹង៣០នាទី អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាអោយលោកវរសេនីយ៍ទោអ៊ុយ ផល្លី អធិការរងនិងលោកវរសេនីយ៍ត្រី ព្រហ្ម ឧត្ដម អធិការរងដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ និងការពារសន្តិសុខ សន្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕