ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនៅចំណុចដីឡូត៍ដ៏ធំ ស្ថិតផ្លូវ ឌួង ងៀប(សេះស)ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកទទួលអ្នកមានល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងនិងអនាធិបតេយ្យ សមត្ថកិច្ចចុះបង្ក្រាបនាពេលកន្លមកឥឡូវបើកដំណើរការវិញហើយសង្ស័យខ្សែធំហើយមើលទៅ។គួររំលឹកផងដែរថា ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់ និង បង្រ្កាបល្បែងស៊ី សងគ្រប់ប្រភេទដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ ចំណុចជូនប្រជាពលរដ្ឋ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតទីតាំងបង្ហើបប្រាប់ថា ម្ចាស់ទីតាំងដែលគេស្គាល់ ឈ្មោះម៉ាប់ ល្បីល្បាញខាងបើកបនល្បែងជល់មាន់នឹងអាប៉ោងដុះស្លែមកហើយនៅក្នុងទឹកដីមូលដ្ឋានខណ្ឌមានជ័យក្រោយពីសមត្ថកិច្ចចុះបង្រ្កាបបានមួយរយ:ខ្លីឥឡូវកំបើកដំណើរការដោយរលូនឡើងវិញទទួលភ្ញៀវក្រុមអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង យ៉ាសប្បាយ។
សង្ស័យម្ចាស់ទីតាំងរៀបចំសំណែន ត្រូវរូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយ ទើបអាចបើកដំណើរការបានដោយមិនខ្លាចអ្វីទាល់តែសោះបែបនេះ។ ផ្ទុយពីបញ្ជាថ្នាក់លើដែលបានដាក់ចេញគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះ កាលណាដែលកើត មានល្បែងស៊ីសងគឺជាដើមចមនៃអំពើ ចោរលួច ចោរឆក់ ចោរប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារ។តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ លោកមានវិធានការផ្លូវច្បាប់ណាមួយទៅលើម្ចាស់ទីតាំងឈ្មោះម៉ាប់ ដែរឬទេ ឬនៅតែបន្តអនុញ្ញាតឲ្យបើកដំណើរការដោយមិនគិតពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ឬក៏ចាញ់បារមីម្ចាស់ទីតាំងបនល្បែងទាំងនោះទើបមិនចុះបង្រ្កាប?។
ប្រជាពលរដ្ឋបានរិះគន់ចំៗ ចំពោះលោកអធិការ ខណ្ឌមានជ័យ លោក វិរៈសេនីយ៍ឯក ម៉េង វិមានតារា ថា អសមត្ថភាពក្នុងការ បង្ក្រាបបទល្មើស ឬក៏លោកមានចេតនាមិនបង្ក្រាបបនល្បែងដុះស្លែររបស់ឈ្មោះម៉ាប់ អនុញ្ញាតឲ្យទីតាំងបនល្បែងនោះដំណើរយ៉ាងគគ្លើន ទទួលក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ឯណាទៅគោលការណ៍ភូមិ.ឃុំ មានសុវត្ថិភាពនោះ ខណ:ដែលទីតាំងល្បែងស៊ីសងរបស់ឈ្មោះម៉ាប់ ខាងលើបានបើកឲ្យអ្នកលេងភ្នាល់ទឹកប្រាក់ខ្ទង់ម៉ឺនដុល្លាពោលគឺបើឈ្នះរាប់ម៉ឺនដុល្លារ តែបើចាញ់ក៏ខ្ទង់ម៉ឺនដុល្លារ ផងដែរ។
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានសូមណូមពរដល់អាជ្ញានិងសត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទីតាំងល្បែងសុីសងខាងលើឲ្យខានតែបានផង ប្រជាពលរដ្ឋមានភាពភ័យការដែលកើតមានល្បែងស៊ីសងក្នុងមូលដ្ឋាន៕ ការិយាល័យផ្សព្វផ្សាយ ០៨៨២២៦៧០០០
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានសូមណូមពរដល់អាជ្ញានិងសត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទីតាំងល្បែងសុីសងខាងលើឲ្យខានតែបានផង ប្រជាពលរដ្ឋមានភាពភ័យការដែលកើតមានល្បែងស៊ីសងក្នុងមូលដ្ឋាន៕