ខ្លាំងមែន!ម្ចាស់សង្វៀនជល់មាន់និងអាប៉ោងនៅភូមិទូលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ចាប់ផ្តើមបើកដំណើការវិញហើយ នៅឡើយសមត្ថកិច្ចមិនហ៊ានបង្ក្រាប.
សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថា មា នទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅភូមិទួលក្រសាំងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀ មរាប ចាប់ផ្តើមបើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន ចំណាត់ការចុះបង្រ្កាបនៅឡើយទេ!
ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំង បនល្បែងខុសច្បាប់នៅសង្កាត់ជ្រាវ បើកលេងយ៉ាងអាណាធិប តេយ្យបែបនេះហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបែជាមិនដឹង ? ឬមានអ្វីនៅពីក្រោយ ។
បើតាមប្រភពបានអោយដឹងទៀតថា ទីតាំងបនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់ ភ្នាល់ចាក់លុយមួយគួៗរាប់លាន់រៀល ចំណែកអាប៉ោងវិញភ្នាល់ចាក់លុយ មួយគ្របៗរាប់លានរៀលដូចគ្នា។
ហើយជាពិសេសទៅទៀតនោះទីតាំងបនល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។
ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមានសមត្ ថកិច្ច ដែលពាក់ពន្ធ័ខេត្តសៀមរាប មេត្តាចុះពិនិត្យនិងធ្វើការបង្ក្រា បផង ធ្វើយ៉ាងណាអោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕