កក្រើកទៀតហើយបទល្មើសព្រៃឈើក្នុងស្រុករវៀងខេត្តព្រះវិហាររបស់ក្រុមហ៊ុន ភីអុិនធី របស់លោក ឡេង ឫទ្ធីកំពុងតែសម្រុកបំផ្លាញធនធានធម្មជាតិ..
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំង ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០ ២១ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិ នធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុ ស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំ ចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុន ភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។
ចំណែកលោក លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គភាពយើងមិនអាចសុំការទំនាក់ទំនងបានទេដោយសារតែពុំមានលេខទូរស័ព្ទ៕