ទីតាំងក្រុមហ៊ុន(R88)មួយកន្លែង ក្នុងភូមិចន្លាត់ដៃ កំពុងបើកលេងល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនឡាញ សង្ស័យជាឆ្នាំងបាយរបស់លោកអធិការស្រុកសំរោង
(ខេត្តតាកែវ)៖នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មានទីតាំងហាងការហ្វេមួយកន្លែងកំពុងបើកល្បែងសុីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍អនឡាញ ដែលមានទីតាំងស្ថិតនៅ ភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចាប់បើកលេងតាំងពីរព្រឹករហូតដល់យប់ ដោយពុំរំខានពីរសំណាក់អជ្ញាធរនិងសមត្ថកិច្ចឡើយ។
ទីតាំងខាងលើគឺជារបស់ក្រុមហ៊ុន(R88) ដែលកំពុងតែស្រែកប្រកាសថាក្រុមហ៊ុនបានបង់ឱ្យថ្នាក់លើរួចរាល់អស់ហើយ ប្រជាពលរដ្នដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកបនល្បែងសុីសងក្នុងហាងការហ្វេ ដោយមានការចាក់លុយផ្នាល់គ្នាយ៉ាងច្រើនកុះករ ដោយសំឡេងហ៊ោកញ្ជ្រៀវក្រហ៊ឹមអឹងករ ក្រហមខៀវ ខៀវក្រហម មានត មានរង ហាក់បីដូចជាការប្រគំុតន្ត្រីអញ្ចឹង ជាពិសេសពួកគាត់ឃើញមានសមត្ថកិច្ចមកដល់កន្លែងដែរតែដូចជាគ្មានចំណាត់ការអ្វីទាំងអស់ ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាលោកអធិការស្រុកសំរោងត្រូវដងត្រូវផ្លែគ្នាអស់ហើយបានជាមិនមានវិធានការទប់ស្កាត់យ៉ាងដូច្នេះ ។
ប្រភពថា.ទីតាំងខាងលើនេះត្រូវបានគេស្គាល់ថាមានមេនៅភ្នំពេញ ដែលមានសម្គាល់ ហៅ(R88) ជាអ្នករត់ការជាមួយសមត្ថកិច្ចក្នុងការមិនបង្រាប់ល្បែងសុីសងនេះ ហើយពួកគាត់រាល់ថ្ងៃមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះល្បែងស៊ីសងទាំងនេះដោយសារពុំមានសមត្ថកិច្ចណាមើលឃើញឡើយ ដែលផ្ទុយខុសពីច្បាប់ នេះឬភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបានដាក់បទបញ្ជាចេញមកតែបែរជាមិនមានការបង្ក្រាប ផ្ទុយទៅវិញការបើល្បែងស៊ីសងនេះរឹតតែកំពុងរីកដុះដាលនៅក្នុងទឹកដីស្រុកសំរោង ពួកគាត់បារម្ភយ៉ាងខ្លាំងដូចជា ហឹង្សារក្នុងគ្រួសារ ចោឆក់ ចោរប្លន់ .ល.។
ដូចនេះហើយប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តមឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាពិនិត្យកូនចៅក្រោមឱវាទផងចំពោះការបើកល្បែងស៊ីសងនៅក្នុងភូមិសាស្រ្តខាងលើនេះដោយអនុគ្រោះផងទាន៕
ជុំញនូវការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ សូមអគុណ៕