កំពង់ឆ្នាំងះ នៅថ្ងៃទី១សីហា២០២២ កើតមានការភ្ញាក់ផ្អើលមួយកើតឡើង ខណៈដែលស្ត្រីចំណាស់ម្នាក់អង្គុយស្លាប់នៅលើប៉ៅអ៊ីក្នុងផ្ទះមួយកន្លែង។ ស្ត្រីរងគ្រោះនេះ មានឈ្មោះ ជូ សារុន អាយុ៥៩ឆ្នាំ មានមុខរបបរផ្ទះលក់គ្រឿងទេសនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង និងខេត្តកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុកូនរបស់ស្ត្រីរងគ្រោះបានរៀបចំគ្រឿងទេស និងភេសជ្ជៈ មកខាងក្រៅទុកឱ្យម្ដាយលក់ហើយក៏ចេញទៅធ្វើការបាត់ទៅហើយ ក៏មានភ្ញៀងចូលទៅទិញឥវ៉ាន់បានហៅជនរងគ្រោះម្តងហើយម្តងទៀងមិនឆ្លើយ បានហៅអ្នកជិតខាងមកមើល ក៏ឃើញជនរងគ្រោះអង្គុយស្លាប់នៅលើប៉ៅអ៊ីបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចមកដល់កន្លែងពិនិត្យ។
បើតាមការឲ្យដឹងពីអ្នកជិតខាងខាងឈ្មោះ សាំង សាម៉ុន បាននិយាយឲ្យដឹងថា ជនសង្ស័យមានរូបប្រចាំកាយលើសឈាម និងជំងឺបេះដូងផងដែរ។
សន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយជំងឺបេះដូងរីក ក្រោយការពិនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនគ្រួសារជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕