ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម នួន ណារ៉ា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កេីត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត លោក យ៉ាង គឹមហ៊ុយ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រុមការងារទីចាត់ការអន្តរវិស័យខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រដ្ឋបាល និងកងកម្លាំងអាជ្ញាធរមូលដ្ឋានឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ក្រុមការងារយុវជនស្រលាញ់សន្តភាព និងភាគីពាក់ព័ន្ធ នាថ្ងៃចន្ទ ៤កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ុ រាត្រី បានថ្លែងអំណរគុណចំពោះក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចុះមកសហការយ៉ាងល្អជាមួយក្រុមការងារខេត្ត ដេីម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃប្រកបដោយជោគជ័យ ហេីយឯកឧត្តមអភិបាលខេត្តក៏បានអបអរសាទរចំពោះការបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាស្ថាពរតាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ ហេីយឈានមកចាប់ឆ្នោតទទួលយកក្បាលដីឡូត៍ស្របច្បាប់នាថ្ងៃនេះ ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋភូមិទំនប់ដាច់ ឃុំអូរបីជាន់ទាំងអស់គ្នា ហេីយបងប្អូនដែលទទួលបានដីស្របច្បាប់ក្រោយការដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះនៅទីនេះ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារ ក្រោមដំបូលសន្តិភាពតែមួយ និងបន្តស្នាមញញឹមជាមួយគ្នាដូចថ្ងៃនេះឱ្យមានជារៀងរហូត ហេីយបេីបងប្អូនមានតម្រូវការ ឬសំណូមពរអ្វី ត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដែលរង់ចាំបម្រេីលោកតា លោកយាយ លោកពូ អ្នកមីង និងបងប្អូនប្រជាពលរដ្ឋដោយភាពរីករាយជានិច្ច។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណចំពោះលោក យ៉ាង គឹមហ៊ុយ ជាសប្បុរជនដែលស្ម័គ្រចិត្តចូលរួមទទួលរ៉ាប់រងការចំណាយថវិកាស្ថាបនាផ្លូវ ប្រឡាយ និងតម្រូវការផ្សេងៗមួយចំនួនទៀត ៕