លោក ឌី រ័ត្នខេមរុណ ចុះដោះស្រាយជូនបងប្អូនកម្មករ ក្នុងករណីតវ៉ាសុំបើកប្រាក់ឈ្នួល និង អរគុណដល់ក្រុមហ៊ុន ដែរព្រមទទួលយកដំណោះស្រាយឈ្នះៗទាំងសងខាងក្នុងការសំរបសំរួលពីអាជ្ញាធរខណ្

(ភ្នំពេញ) នៅវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃចន្ទ ១៣រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងក្រុមការងារអធិការកិច្ចរបស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរខណ្ឌ៧មករាដោះស្រាយការទាមទារបើកប្រាក់ខែកម្មករសរុប ចំនួន ៥២ នាក់ ដែលបានធ្វើការកូដកម្មតវ៉ានៅមុខក្រុមហ៊ុនក្នុងការសុំបើកប្រាក់ខែ សម្រាប់ខែ តុលា និង វិច្ឆិកា ពីមេការចិន ដែលម៉ៅការពីក្រុមហ៊ុន ខុនដូ CEO ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង កែងផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មិនបើកប្រាក់ខែជូនពួកគាត់ ។

សូមបញ្ជាក់ផងដែរថាកាលពីវេលាម៉ោង ០៧ៈ៣០ នាទីព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីកម្មករប្រមាណជា ៤០ នាក់ បានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែ តុលា និងខែ វិច្ឆិកា ពីមេការចិន ដែលម៉ៅការពីក្រុមហ៊ុនខុនដូ CEO មិនបានបើកប្រាក់ខែជូនពួកគាត់ សរុបចំនួន ៥២ នាក់ សរុបទឹកប្រាក់ជាង ២ម៉ឺនដុល្លារ ក្នុងនោះដែរ ដោយមានការសំរបសំរួលពីក្រុមការងារ គូភាគីទាំង២ មេការចិន និង ក្រុមហ៊ុនខុនដូ CEO បានព្រមព្រៀងគ្នាបើកប្រាក់ខែជូនកម្មករ ដោយខាងមេការចិន ព្រមប្រគល់លុយដែលបើកពីក្រហ៊ុនខុនដូ CEO ទៅ ១ម៉ឺនដុល្លាយកមកបើកជូនកម្មករវិញ ក្រៅពីនោះជាបន្ទុករបស់ក្រុមហ៊ុន ។

បន្ទាប់មក លោកឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌ៧មករា និងក្រុមការងារ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការបើកប្រាក់ខែ សម្រាប់ ខែតុលា និងខែ វិច្ឆិកា ជូនកម្មករទាំង ៥២ នាក់ ក្នុងនោះបើកបានជាក់ស្តែង ៥០ នាក់ និង អវត្តមាន ០២ នាក់ នៅមិនទាន់បានបើកដោយជាប់រវល់ទៅស្រុកកំណើត ប៉ុន្តែក្រុមហ៊ុន បានរក្សាប្រាក់ឈ្នួលជួនពួកគាត់ដោយមិនអោយបាត់សូម្បីតែមួយរៀល ។ បន្ទាប់ពីទទួលបានបើកប្រាក់ខែរួចមក កម្មករកម្មការនី បានសំដែងនូវសេចក្តីត្រេកអរសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អាជ្ញាធរមូលដ្ឋាន និង មន្រ្តីពាក់ព័ន្ធ ដែលបានជួយអន្តរាគមន៍ជូនពួកគាត់ ព្រមទាំងបានប្រាក់ខែប្រកបដោយក្តីរីករាយបំផុត ៕

 

អត្ថបទដែលជាប់ទាក់ទង