ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែស្ថិតនៅក្នុងភូមិចំរេីនផល១ សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ បានចាប់ផ្តេីមបេីកការដ្ឋាននៅថ្ងៃនេះហេីយនាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
ពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង ៤៣៣ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិភូមិចំរេីនផល១សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងនាពេលនេះ ក្រោមអធិបតីភាពលោកហែម ណារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និង លោកលោកស្រីអភិបាលរងខណ្ឌ លោកចៅសួស ណារិនចៅ សង្កាត់បឹងទំពុនទី១និងមន្ត្រីរាជការចំណុះខណ្ឌនិងប្រជាពលរដ្ឋច្រេីនរូបផងដែរ។
មានប្រសាសន៍ក្នុងពិធីបេីកការដ្ឋាននាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកអភិបាលខណ្ឌមានជ័យ បានជំរាបជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបេីកការដ្ឋានថា ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់រដ្ឋបាលខណ្ឋ ក្នុងចំណោមផ្លូវបេតុង ជាច្រើន ផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឋ ទាំងមូល៕