នារីម្នាក់បើករថយន្តលឿនជ្រុលទៅបុកបង្គោលភ្លើងកៀបជាប់

ភ្នំពេញ ៖ រថយន្តម៉ាកកាមរីហាយប្រ៊ីត មួយគ្រឿងបានរងការខូចខាតដោយសារម្ចាស់បើកបរទៅបុកនឹងបង្គោលភ្លើងកៀបជាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ខែធ្នូឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-0847 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនឹងបង្គោលភ្លើងចំពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែពុំបានបង្កឲ្យមានអ្នករងរបួសឡើយ។ ក្រោយពីកើតហេតុម្ចាស់រថយន្តបានគេចចេញពីចំណុចកើតហេតុបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង