មតិសាធារណៈជន ថា កន្លែងយឿត្រី របស់លោក វ៉ិត ធារិទ្ធ ស្រុកស្អាង ខេត្តកណ្តាល បានបង្កអោយដក់ទឹកឆ្អាប និង បានបំផ្លាញផ្លូវកៅស៊ូ ២១ ( លោក វ៉ិត ធារិទ្ធ តុលាការធ្លាប់កោះហៅ ពីបទឆបោក )
កណ្តាល ះ យឿត្រី១កន្លែង ស្ថិតនៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលមានមន្រ្តីជើងខ្លាំងម្នាក់ ជាអតីតនាយកខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល និងបច្ចុប្បន្ន ជាអនុប្រធានមន្ទីរកសិកម្ម ខេត្តកណ្តាល ដែលមិនដែលចូលកន្លែង ឈរកាងពីក្រោយ អាជ្ញាប័ណ្ណ បានធ្វើព្យុះ ធ្វើភ្លៀង ដោយបង្កអោយមានទឹកដក់ឆ្អាប ដល់អ្នកជិតខាង ពិសេសបង្កដល់ការបំផ្លាញផ្លូវជាតិ២១ ផងដែរ ។
ប្រជាពលរដ្ឋក្បែរខាង បាននិយាយក្នុងក្របខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ជារៀងរាល់យប់ ក្រុមឡានទឹកត្រី ពីប្រទេសវៀតណាម ដែលគេជឿខាង ៨០ភាគរយ មានភាគហ៊ុន របស់លោក វ៉ិត ធារិទ្ធ បានបង្កអោយមានការរំខាន ដោយសម្លេងឡាន និង ទឹកចំអាចត្រី ហូរដក់ពេញផ្លូវ នាំអោយប៉ះពាល់សុខភាពពួកគាត់ ។
ពួកគាត់ថា កន្លងមកបានសំណូមពរ ដល់សាលាឃុំដែរ តែមិនមានលទ្ធផលអ្វីនោះទេ ។
យោងតាមសំដី មន្ត្រីតូចតាច បានបង្ហើបថា លោក វ៉ិត ធារិទ្ធ គឺជាឈ្មួញចិញ្ចឹមត្រី ពពែ ចៀម គោ ទិញដី លក់ដី ទិញដីរដ្ឋ មានបឹងអ៊ួក និង ជួលអាអិច កាយដី តែយកស្បែកជាមន្រ្តីធំ ជាអនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល ដោយបានយកសួយសារអាករជូនថ្នាក់លើ សឹងគ្រប់ខែ និង គ្រប់រដូវ ពិសេសពាក់ព័ន្ធជំនួញរត់ការដាក់យ៉រ ចាប់ត្រីជាដើម បានបង្កបញ្ហាហូរទឹកបប៉ាច់ ដល់ផ្លូវជាតិ២១ គឹមិនខ្លាចអាជ្ញាធរអ្វីទាំងអស់ ។
ប្រភព បានស្នើដល់អភិបាលខេត្ត អភិបាលស្រុកស្អាង និង លោក ប្រធានមន្ទីរកសិកម្មខេត្តកណ្តាល សូមជួយពិនិត្យមើល ឯកសារទិញលក់ទឹកអ៊ួក ដែលជាបឹងរបស់រដ្ឋ និងយឿត្រីខាងលើ ព្រោះទឹកដក់ឆ្អាប ដល់អ្នកជិតខាង ពិសេសបំផ្លាញផ្លូវតែម្តង ។
គួររម្លឹកថា កន្លងមក លោក វ៉ិត ធារិទ្ធ ត្រូវតុលាការខេត្តកណ្តាល កោះហៅ រឿងឆបោក តាមបណ្តឹងរបស់លោក ឧកញ៉ា លី វុទ្ធី ផងដែរ ៕