ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពាក់នូវគ្រឿងឥស្សរិយយសដល់ លោក ឌី រ័ត្នខេមរុណ និងភរិយា នៅត្បូងឃ្មុំ
( ត្បូងឃ្មុំ) វេលាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ លោក ឌី រ័ត្នខេមរុណ និងភរិយា បានចូលរួម បំពាក់នូវគ្រឿងឥស្សរិយយស ក្នុងពិធីបុណ្យពុទ្ធាភិសេក និង សម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគីរីឧត្តម ស្ថិតនៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ និងភរិយា ពិតជារំភើប និង ត្រេកអរជាពន់ពេក ដែលព្រះមហាក្សត្រ បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាតូបការ ដល់រូបលោក និងភរិយា ។
ជាការតបស្នងនូវមហាតិគុណដ៍ប្រសើរថ្លៃថ្លាធំធេងនេះ លោក ឌី រ័ត្នខេមរុណ នឹង ភរិយាខិតខំបម្រើសង្គមជាតិ ប្រជាជន រួមចំណែកកសាងមាតុភូមិកម្ពុជា ជាមួយ រាជរដ្ឋាភិបាលដើម្បីឲ្យប្រទេសជាតិរីកចំរើនរុងរឿងបន្ថែមទៀត ។
លោក ឌី រ័ត្នខេមរុណ និងភរិយាសូមថ្វាយព្រះមហាសព្វសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត យាងប្រកបដោយព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមលោក ឌី រ័ត្នខេមរុណ និងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឩត្តម ឩត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃ ព្រះរាជាណាចក្រកម្ពុជា ដែរបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ នូវការចូលរួម បំពាក់នូវគ្រឿងឥស្សរិយយស ក្នុងពិធីបុណ្យពុទ្ធាភិសេក និងសម្ភោធឆ្លងសមិទ្ធផល ក្នុងវត្តគីរីឧត្តម ស្ថិតនៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ខ្ញុំបាទសូមប្រសិទ្ធិពរជ័យ បារមី វត្ថុស័ក្តិសិទ្ធតាមជួយបីបាច់ថែរក្សាជូនចំពោះ ឯកឩត្តម បណ្ឌិត និង ក្រុមគ្រួសារ អោយទទួលបាននូវពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសុខសុភមង្គលជានិច្ចនិរន្ត៍ ៕