(កណ្តាល) ថ្ងៃសុក្រ១២កើត ខែផល្គុនឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង១២និង០០នាទីនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៩ -២០ ចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយខេតកណ្តាល ។
លោកវរសេនីយ៍ឯកព្រុំសំណាងបានឲ្យដឹងថា!
នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ប្រភេទក្បាលសណ្តោងពាក់ផ្លាកលេខភ្នំពេញ 3A-3853 សណ្តោងស៉ឺមីរ៉ឺម៉កគ្មានផ្លាកលេខផ្ទុកថ្នាំបាញ់មូស កុងតឺន័របើកបរដោយជនមិនស្គាល់អត្តសញ្ញាណបានបើកពីអ្នកលឿងទៅភ្នំពេញតាមផ្លូវជាតិលេខ១។
ពេលបើកមកដល់ចំណុចផ្សារគគីរ បានរេទៅបុករថយន្តម៉ាក MITSUBISHI SUPER GREAT ប្រភេទក្បាលសណ្តោងពាក់ផ្លាកលេខភ្នំពេញ 3E-9032 សណ្តោងស៉ឹម៉រ៉ឺម៉កពាក់ផ្លាលលេខ ព្រះសីហនុ 4A-0744 បើកបរដោយជនមិនស្គាល់អត្តសញ្ណាណ ឈប់ចតស្របទិសដៅគ្នាបណ្តាលអោយក្រឡាប់រថយន្តទាំង០២គ្រឿងហើយឆេះរថយន្តទាំង០២គ្រឿងនិងរថយន្តចតមួយគ្រឿងទៀត ម៉ាកTOYOTA CEFIPRO ព៌ណបៃតងចាស់ផ្លាកលេខដោយឆេះសន្ធោសន្ធៅ ទាំង០៣គ្រឿងភ្លាមនោះលោកឧត្តមសេនីទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងពន្លក់អគ្គីភ័យខេត្តនិងអធិការនគរបាលស្រុកកៀនស្វាយលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយនៅក្នុងខណៈពេលដែលរថយន្តកំពុងឆេះមានប្រជាពលរដ្ឋល្អបានទូរស័ព្ទទៅលោកអធិការនគរបាលស្រុក ក្រោយទទួលពត៌មានភ្លាមបានដឹកកម្លាំងស្រុកនិងកម្លាំងប៉ុស្តិ៍គគីរចុះល់កន្លែងកើតហេតុ ភ្លាម។
ក្នុងនោះដែរប្រើប្រាស់សរុបចំនួន១៥គ្រឿងមកពីស្នងការនគរបាលខេត្តកណ្តាល រាជធានីភ្នំពេញ ១២គ្រឿងប្រើប្រាស់ទឹកអស់១២ឡាន មកពីបុរីប៉េងហួត ០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាននិងរថយន្តពន្លត់អគ្គីភ័យស្រុកកៀនស្វាយ ០១ឡានប្រើប្រាស់ទឹកអស់ចំនួន០៥ ជួយអន្តរាគមន៍ពន្លត់ភ្លើងមិនបណ្តាលអោយឆេះយីហោយ៉ាបផ្ទះចំនួន៥ផ្ទះមិនរាលដាល់ដល់ផ្ទះអ្នកជិតខាងនោះឡើយហើយបានគ្រប់គ្រងពន្លត់ ១០០/១០០ នៅវេលាម៉ោង២ និង៥០នាទី៕