កុមារ ឈ្មោះ វិដម៉ានោ ទទួលបានអំណោយសប្បុរសធម៌ពីលោកជំ ទាវ ធីតា និងលោកស្រី អ៊េង គឹមហ៊ាបព្រមទាំងសមាគមនារីខណ្ឌស្ថិតនៅសង្កាត់បឹងទំពន់ទី២
(ភ្នំពេញ)៖ កុមារ ឈ្មោះ វិដម៉ានោទទួលបានអំណោយសប្បុរសធម៌ពីលោកឧកញ៉ាថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា ព្រមទាំង លោកស្រី អ៊េង គឹមហ៊ាបជាភរិយាអភិបាលខណ្ឌមានជ័យ នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣។ ក្នុងឱកាសនោះលោកឧកញ៉ាថោង សារ៉ាត់និង លោកស្រី ទាវ ធីតាព្រមទាំងលោក ស្រី អ៊េង គឹមហ៊ាប ជាភរិយាលោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យបានផ្តល់អំណោយជាជូននូវរទេះថវិការ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនកុមារ ឈ្មោះ វិដម៉ានោ រស់នៅ ក្រុមទី ២ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។
អំណោយសប្បុរសធម៌នេះប្រគល់ជូនដោយ លោកជំទាវស្រីទាវ ធីតា និងលោក ស្រី អ៊េង គឹមហ៊ាបព្រមទាំងការងារ បាននាំយកនូវអំណោយទាំងនេះ ទៅជូនដោយផ្ទាល់ដល់ កុមារ ឈ្មោះ វិដម៉ានោ ដើម្បីបានសួរសុខទុក្ខ និងបានឃើញអំពីស្ថានភាពជាក់ស្តែងរបស់គាត់ផងដែរ ។
សូមបញ្ជាក់ថា ក្នុងឱកាសផ្តល់អំណោយសប្បុរសធម៌នេះផងដែរ លោកជុំទាវ ទាវ ធីតា និង លោកស្រី អ៊េង គឹមហ៊ាបបានលើកទឹកចិត្តដល់ កុមារ ឈ្មោះ វិដម៉ានោមានជំងឺប្រចាំកាយ ឲ្យខំតស៊ូក្នុងជីវិត និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា។
ជាមួយគ្នានោះ គ្រួសារដែលទទួលនូវអំណោយនាពេលនេះ បានថ្លែងអំណរគុណដល់ លោកជំទាវ ទាវ ធីតា និង លោកស្រី អ៊េង គឹមហ៊ាបព្រមទាំងបានជូនពរឲ្យមានសុខភាពល្អ និងបន្តដឹកនាំក្រុមហ៊ុន និងសមាគមនារីឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះអ្នកក្រីក្រផ្សេងៗទៀត៕