ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាបលេីកឡេីងថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជាង១០យប់ មានហេតុការណ៍អគ្គីភ័យ ឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ ខេត្តសៀមរាប ដោយទុស្សេខ្សែភ្លេីង នេះជារឿងដ៏សែនសោកស្តាយបំផុតចំពោះព្រឹត្តិការណ៍ដ៏អកុសលនេះ។
ឃេីញទិដ្ឋភាពនេះ ឯកឧត្តមនឹកអនុស្សាវរីយ៍ កាលពី២៥ឆ្នាំមុន ឯកឧត្តម និងភរិយាបានចូលក្រាបបង្គំគាល់ និងបានហែសម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចហ្លួងម៉ែ សោយព្រះស្ងោយ នៅក្នុងព្រះរាជដំណាក់តូចនេះ។
ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានអញ្ជេីញមកពិនិត្យ និងរៀបចំជួសជុលព្រះរាជដំណាក់តូចដែលឆាបឆេះនេះឡេីងវិញ៕