ជម្លោះក្នុងគ្រួសារ! បុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅក្រុងសៀមរាប
សៀមរាប ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ហេតុការណ៍បាញ់ប្រហារមួយកើតឡើង នៅក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរន្ធត់ ។ ហេតុការណ៍នេះ មានបុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ដើមឡើយខ្មាន់កាំភ្លើង បានបាញ់ប្រពន្ធនៅក្នុងផ្ទះ រួចដើរទៅបាញ់បងថ្លៃដែលកំពុងអង្គុយលក់បន្លែ ទើបជនដៃដល់ ចាប់ផ្តើមបាញ់ក្បាលខ្លួនឯងតាមក្រោយដើម្បីបញ្ចប់ជីវិត ទាំងសាច់ញាតិខាងសពភរិយា បន្សល់តែការសោកសង្វេគ នៃឃាតកម្មដ៏សាហាវនេះ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ខ្មាន់កាំភ្លើង និងប្រពន្ធទើបតែលែងលះគ្នារួចទៅហើយ ដោយឡែកចំពោះការបាញ់ប្រហារនេះ សង្ស័យផ្ដើមចេញពីជម្លោះបញ្ហារឿហទ្រព្យសម្បត្តិ។ យ៉ាងណាក៏ដោយ សមត្ថិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយទេជុំវិញហេតុការណ៍នេះនៅឡើយទេ។
នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកអធិការនគរបាលក្រុងសៀមរាប តាមរយៈទូរស័ព្ទ លោកសូមអភ័យទោស ដោយសារមិនទាន់បានធ្វើការលំអិតអំពីរឿងនេះ ឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការសន្និដ្ឋានបញ្ជាក់អំពីមូលហេតុពិត ។ លោកអធិការបានបន្តថា, ពេលដែលបងខាងសាររព័ត៌មានសួរមកនេះ ខ្ញុំក៏យល់ថាខាងបងចង់បានព័ត៌មានច្បាស់ការណ៍ ប៉ុន្តែស្របពេលជាមួយគ្នានេះ ក្រុមសមត្ថកិច្ចក្រុងនិងខេត្តកំពុងតែធ្វើកិច្ចការនេះ។ ដូច្នេះអាចនឹងបញ្ជាក់បាននៅពេលល្ងាច ។
ក្រោយកើតហេតុ ប្រពន្ធ និងបងថ្លៃរបស់ខ្មាន់កាំភ្លើង ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យ ខណៈខ្មាន់កាំភ្លើងបានស្លាប់នៅកន្លែងកើតហេតុ ដោយសារបាញ់ខ្លួនឯងចំក្បាល ៕