ប្រមូលសំបុត្រពីគ្រប់ទីតាំងបានចំនួន ៥០០សំបុត្រ សម្រាប់ចែកចាប់ពីម៉ោង រសៀលថ្ងៃនេះតទៅ

(ភ្នំពេញ)៖ យោងតាមការចេញសេចក្តីប្រកាស ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រមូលសំបុត្រពីគ្រប់ទីតាំងបានចំនួន ៥០០សំបុត្រ ដើម្បីចែកជូនបងប្អូននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៣:៣០ នាទីរសៀលថ្ងៃនេះតទៅ សំបុត្រឥតគិតថ្លៃនឹងធ្វើការចែកជូន ៥០០សន្លឹកនៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក, នេះបើតាមការចេញផ្សាយនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

រំលឹកផងថា ឆ្លងកាត់ ១ប្រកួតបើកឆាកនៃវិញ្ញសាបាល់ទាត់បុរស ទាំងពូល A,B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ មានតែក្រុមជម្រើសជាតិ U22 កម្ពុជា ក្លាយជាក្រុមរកបានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ដែលធ្វើបានទៅលើកក្រុមទីម័រខាងកើត ៤-០ ស្ថិតក្នុងពូល A ឡើងឈរកំពូលតារាងបណ្តោះអាសន្នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង