ពលរដ្ឋភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ស្នើសុំឲសមត្ថកិច្ចចុះមើលទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញមួយនេះផង.
តើពួករកស៊ីបទល្មើសល្បែងស៊ីសងទាំងនេះបានអំណាចមកពីខាងណាទើបបើកលេងយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញើតច្បាប់សូម្បីបន្តិចអញ្ចឹងតើ អាជ្ញាធរនៅឃុំព្រែគយ ស្រុកស្អាងនិង ធ្វេីបែបណា..?
ឃើញអ្នកសារព័ត៌មានចុះផ្សាយហើយនឹងមានមន្រ្តីអាជ្ញាធរគួរមានវិធានការយ៉ាងម៉េចជាមួយម្ចាស់ទីតាំងដែលបើកល្បែងស៊ីសងបង្កភាពអសន្តិសុខមួយនេះតើមិនស្ដាប់អនុសាសន៍របស់ថ្នាក់ដឹកនាំដែលសម្ដេចតេជោដាក់បទបញ្ជាឲ្យមន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់គ្រប់ខេត្តក្រុងបង្ក្រាបរាល់ល្បែងស៊ីសងដែលមាននៅក្នុងទឹកដីកម្ពុជា.ចុះហេតុអ្វីទីតាំងអស់នេះបើកលេងដោយមិនញញឹតដូច្នេះបើសមត្ថកិច្ចយកច្បាប់ស្ដីពីល្បែងស៊ីសងដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញយកមកអនុវត្តដូចមាននៅក្នុងមាត្រា៥ស្ដីពីល្បែងស៊ីសងបុគ្គលអ្នកដែលបើកល្បែងស៊ីសងនិងអ្នករួមគំនិតត្រូវពិន័យជាប្រាក់ពី 5 លានទៅ 20 លានរៀលនិងត្រូវជាប់ពន្ធនាគារពីមួយខែទៅមួយឆ្នាំដើម្បីជាការព្រមានដូចច្នេះសុំសមត្ថកិច្ចឃុំព្រែកគយ ស្រុកស្អាងជួយពិនិត្យមើលទីតាំងមួយនេះផងទៀតមាន់អនឡាញបើកលេងយ៉ាងអាណាធិបតេយ្យមួយកន្លែងដែលស្ថិតនៅនភូមិព្រែករុនឃុំព្រែកគយស្រុកស្អាងចុះត្រួតពិនិត្យមើលដោយក្តីអនុគ្រោះ៕