ភ្នំពេញ ៖ លោក ឃុត រឹម ប្រធានការិយាល័យកិច្ចការងារសង្គម និងមនុស្សធម៌ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០គ្រួសារ មកពីសង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា និងសង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ នៅទីស្នាក់កណ្តាលសមាគម។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ឃុត រឹម និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ២០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបានថវិកា ចំនួន ៤ម៉ឺនរៀល, អង្ករ ចំនួន ២៣គីឡូក្រាម, ត្រីខ ចំនួន ១០កំប៉ុង, មី ចំនួន ១៥កញ្ចប់, ស្ករស ចំនួន ១គីឡូក្រាម, ប្រេងឆា ចំនួន ១ដប, អំបិល ០,៥គីឡូក្រាម និងប៊ីចេង ចំនួន ១ថង់៕