ទី​តាំង​ល្បែង​ស៊ី​សងអនឡាញបេីកលេងយ៉ាងពេញបន្ទុកនៅលេីទឹកដីនៃសង្កាត់ស្វាយរលំសមត្ថកិច្ចមិនបង្រ្កាបបែរឆ្លេីយថាមិនស្គាល់ច្បាស់!

(កណ្ដាល)  ទី​តាំង​ល្បែង​ស៊ី​សង​អនឡាញបេីកលេងយ៉ាងពេញបន្ទុកនៅលេីទឹកដីសង្កាត់ស្វាយរលំ (ហៅព្រែកស្វាយរលំ ជាតំបន់អាណាធិបតេយ្យ) ហើយ សមត្ថកិច្ចបែរជាឆ្លេីយថាមិនស្គាល់ច្បាស់។

ល្បែងសុីសងអនឡាញតាម(lnternet)ចាប់បើកដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឍដ្ឋានទាំងថ្ងៃទាំងយប់។
ទីតាំងល្បែងអនឡាញតាម(lnternet)ស្ថិតនៅក្នុង ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បេីកលេងទាំងយប់ទាំងថ្ងៃជួនកាលរហូតដល់ម៉ោង១ម៉ោង២ ៣យប់គ្មានឃេីញសមត្ថកិច្ចមួយណាចុះត្រួតពិនិត្យឡេីយ
ប្រជាពលរដ្ឋមានការព្រួយបារម្ពយ៉ាងខ្លាំងពីសុខសុវត្ថិភាពព្រោះតែនៅម្ដុំនោះសំបូរទៅដោយក្មេងទំនេីងនិងមានការចែកចាយនូវសារធាតុជាតិញៀនផងដែរ។

ប្រជាពលរដ្ឋ​ សំណូមពរដល់​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ពិសេស​ លោក​ ហាក់ សុធិន មេបុ៉ស្តិ៍រដ្ឋបាលសង្កាត់ស្វាយរលំ និង​លោក​ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមជម្រាបថា​ កន្លង​មក​ ឯកឧត្ដម ឈឿន សុចិត្រ្ត ស្នងការនៃស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យ មេប៉ុស្តិ៍ឬអធិការស្រុក/ក្រុង ត្រូវតែចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់​ប្រភេទ​ ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​អនឡាញ និង​ល្បែង​ស៊ី​សងផ្សេងៗ គ្រប់ប្រភេទ ។

គួរបញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណា ដែលបើក​ល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការណ៍ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

សូម​បញ្ជាក់​ថា​ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែង​ស៊ី​សង​ គ្រប់ប្រភេទ​ ដូចជា ហ្គេម​បាញ់​ត្រី​ និង​អាជីវកម្ម ណេតកាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណីដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មខុសច្បាប់ផងដែរ។
ជាពិសេសថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា មានអនុសាសន៍ថា បេីសិនមានល្បែងសុីសងនៅក្នុង ឃុំ/សង្កាត់ ស្រុក/ក្រុង ខេត្ត ណា គឺមន្រ្តីឬសមត្ថកិច្ចនោះនឹងប្រឈមមុខនឹងការបាត់បង់តំណែងជាមិនខាន៕ទំនាក់ទំនងព័ត៌មាន070926014/0889846555

អត្ថបទដែលជាប់ទាក់ទង