ល្បែងស៊ីសងមាន់ជល់អនឡាញតាមកុំព្យូទ័រជាច្រើនទីតាំង ក្នុងក្រុងដូនកែវកំពុងតែដំណើការយ៉ាងរលូនមិនរំខាន……

( តាកែវ ) ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ជាច្រើនកន្លែងនៅតាមហាងកាហ្វេសងខាងផ្លូវវៀងក្រុងលេខ២១ ចំណុចខាងត្បូងផ្សារធំខេត្តតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ និងមានទីតាំងផ្សេងទៀត នៅសង្កាត់រកាក្នុង សង្កាត់បារាយណ៍ ក្រុងដូន កែវ ខេត្តតាកែវ ដូចជាមិនរំខានដល់សមត្ថកិច្ចបន្តិចសោះ ។

ពលរដ្ឋលើកឡើងថា សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​មូលដ្ឋាន​ភ្លេចបទបញ្ជារបស់សម្ដេច​ អតីតនាយក​រដ្ឋ​មន្ត្រី​ ទៅ​ហើយមើលទៅទើបបានជាមិនចុះបង្ក្រាប​ឬ មួយត្រូវ ​ថ្នាំសណ្ដំ​ មេ បន​ល្បែងបានជា​សំងំស្ងៀមធ្វើមិនដឹង ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ​ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុកក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ 

ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅក្រុងដូនកែវ ​ហាក់សំងំស្ងៀម​ មិនបង្ក្រាប ទីតាំង​បន ល្បែងសុីសង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបើកលេង​នៅមូលដ្ឋានរបស់​ខ្លួនផ្គើនទៅ​និង​បទបញ្ជារបស់​សម្ដេច​ អតីតនាយក​រដ្ឋមន្ត្រី​ ។

មហានជននៅក្នុងក្រុងដូនកែវ  បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ក្រុងដូនកែវ​ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ ហើយថែមទាំងផ្គើន និង បទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះសង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វក្រុងដូនកែវ មានភាគហ៊ុនក្នុងនិងទេដឹងទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។

ពលរដ្ឋក្នងខេត្តតាកែវ បានសំណូមពរ លោកឧត្តមសេនីយ៍ទោ  ឈាង  ផាន់ណារ៉ា  ស្នងការនគរបាលខេត្តតាកែវ​ និង លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ។

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….៕ទំនាក់ទំនងព័ត៌មាន070926014/0889846555

 

អត្ថបទដែលជាប់ទាក់ទង