កឺៗ បើកក្រុមហ៊ុន ខាងក្នុងលេងល្បែង ស៊ីសងខុសច្បាប់ ក្រៅពីហ្នឹងមានលួច ធ្វើអីទៀត សូម ឯកឧត្តមឃួងស្រេង សូមមេត្តាពិនិត្យផងទាន

(ភ្នំពេញ)ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ មួយកន្លែងនៅតាមបណ្ដោយផ្លូវ ១១៣ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកគៀងគរឲ្យក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ដោយមិនរំខានដែនសមត្ថកិច្ច មូលដ្ឋាន កាតព្វកិច្ចក្នុងនាមជាមន្ត្រីអស់ទៅហើយ។

បើយោង តាមការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានបញ្ជាក់យ៉ាងច្បាស់ថា បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងសង្កាត់ចោមចៅទី៣ ខាងលើ បើកលេងបានយ៉ាងរំភើយ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ! ព្រោះកឺៗមានខ្សែធំៗៗៗ កឺៗបើកក្រុមហ៊ុនបង្កប់លេងល្បែងស៊ីសងខុសច្បាប់នៅខាងក្នុង តើបង្កប់ធ្វើអ្វីផ្សេងទៀត ?

គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ លោកតន្ត្រីគ្រាក់ៗមួយចំនួនតូច កំពុងតែលិចលង់ឈ្លក់និងប្រាក់ដុល្លារភ្លេចកាតព្វកិច្ចខ្លួនឯងជាមន្ត្រីអស់ទៅហើយបានជាទុក្ខបណ្ដោយឱ្យល្បែងស៊ីសងខុសច្បាប់រាជដូចផ្សិតនៅទីតាំងតំបន់ដែលខ្លួនគ្រប់គ្រង។

អង្គភាពសារព័ត៌មានយើងសូមរាយការណ៍ទៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះបង្ក្រាបដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានអាណាចក្រខ្មែរ ដត ខម សូមសំណូមពរទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យឡើងវិញចំពោះមន្ត្រីក្រោមឱវាទដែលធ្វើការឆក់ល្វែងធ្វើឲ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តី ឲ្យក្តីអនុគ្រោះអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕ ទំនាក់ទំនងព័ត៌មាន070926014/0889846555

 

អត្ថបទដែលជាប់ទាក់ទង