សមត្ថកិច្ចពាក់ព័ន្ធស្រុកដំណាក់ចង្អើររក្សាភាពសៀមស្ងាត់ចំពោះវង់ ល្បែងសុីសងជាច្រើនប្រភេទមានយូគី,អាប៉ោង,បៀរ,ជល់មាន់ លេងដោយសេរី នៅភូមិអូដូង ឃុំពងទឹក….

(ខេត្តកែប)៖ ទីតាំងល្បែងស៊ីសងជល់មាន់,បៀរ,យូគីនិងអាប៉ោងមួយកន្លែងនៅក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកដំណើរការជាចំហយ៉ាងគគ្រឹកគគ្រេងខណៈដែលទីតាំងមួយកន្លែងនេះ កំពុងតែបើកដំណើរ ការដោយមាន អ្នកការពារយ៉ាងល្អទៀតផង។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងថា រាល់ថ្ងៃដោយមិនបានទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងស្រុកដំណាក់ចង្អើរ ណាម្នាក់ហ៊ានចេញមុខ បង្ក្រាបល្បែងស៉ីសងទាំងនោះឡើយ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមអ្នកលេងល្បែងមកពីគ្រប់ទិសទីបានសម្រុកចូលទៅលេងល្បែងនៅទីតាំងខាងលើ ព្រោះមានសុវត្ថិភាពដោយមិនមានការរំខានពីសមត្ថកិច្ចនោះទេ។

ដោយសារតែមានសុវត្ថិភាពនោះហើយ ទើបបានជាដំណើរការល្បែងស៊ីសងច្រើនប្រភេទ ប្រព្រឹត្តទៅដោយការភ្នាល់ដាក់លុយច្រើនៗ។ មាន់ជល់មួយគូតម្លៃភ្នាល់រាប់លានរៀល,រីឯអាប៉ោងចាក់មួយដៃៗរាប់លានរៀលដូចគ្នា។ ក្រុមអ្នកលេងហាក់មានទំនុកចិត្ត ចំពោះបញ្ហាសុខសុវត្ថិភាព ដោយគ្មានការយាយីឬរំខានពីសមត្ថកិច្ចនោះឡើយ ពោលគឺគេលេងដោយការសប្បាយរីករាយហ៊ោរកញ្ច្រៀវកងរំពង។

ប្រជាពលរដ្ឋរស់នៅក្បែរវង់ល្បែង កំពង់ងឿងឆ្ងល់ថា ហេតុអ្វីបានជាបើកដំណើការលេងល្បែងជល់មាន់,បៀរ,អាប៉ោង…នៅក្នុងមូលដ្ឋានបែបនេះ បែរជាលោក  អធិការនគរបាលស្រុកដំណាក់ចង្អើរ ដឹងហើយ ប៉ុន្តែធ្វើជាមិនដឹងទៅវិញ ដោយមិនចុះទៅបង្ក្រាបនិងទប់ស្កាត់?

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មន្ត្រីមានសមត្ថ កិច្ចជាប់ពាក់ព័ន្ធនិងការបើកល្បែងសុីសងជល់មាន់ បៀអាប៉ោងខាងលើនេះ ទើបសមត្ថកិច្ចមិនចុះបង្ក្រាប។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានស្នើសុំលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប ឱ្យជួយយកចិត្តទុកដាក់ចាត់មន្ត្រីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ ដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបឲ្យបានទាន់ពេលវេលាផងនិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូល ដ្ឋានរបស់ខ្លួន។ បើរំពឹងទៅលើកម្លាំងនគរបាលស្រុកដំណាក់ចង្អើល ទំនងជាត្រូវថ្នាំថៅកែវង់ល្បែងនេះហើយមើលទៅ។ ទំនាក់ទំនងព័ត៌មាន070926014/0889846555

អត្ថបទដែលជាប់ទាក់ទង