កណ្ដាល ៖ ទីតាំងបនល្បែងស៊ីសងជល់មាន់តាមអនឡាញចំនួនពីទីតាំងកំពុងបើកលេងយ៉ាងរលូន ទីតាំងទី១ស្ថិតនៅ កឃ្លាំង ស្រុកល្វាឯម និងទីតាំងទី២ នៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចនៅស្រុកល្វាឯមហាក់សំងំស្ងៀមមិនបង្ក្រាប។
ពលរដ្ឋលើកឡើងថា សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជារបស់សម្ដេចអតីតនាយករដ្ឋមន្ត្រីទៅហើយមើលទៅទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំមេ បនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុកក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចនៅស្រុកល្វាឯមហាក់សំងំស្ងៀមមិនបង្ក្រាប ទីតាំងបន ល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួនផ្គើនទៅនិងបទបញ្ជារបស់សម្ដេចអតីតនាយករដ្ឋមន្ត្រី។
មហានជននៅក្នុងស្រុកល្វាឯម បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកល្វាឯម បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេច តេជោហ៊ុនសែនទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកបែជាមេីលមិនឃេីញឬធ្វេីមិនដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។
ពលរដ្ឋក្នុងស្រុល្វាឯម បានសំណូមពរ លោកកន សុខកាយ អភិបាលស្រុក សូមជួយចាត់វិធានការ ទៅលើទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕ទំនាក់ទំនងព័ត៌មាន070926014/0889846555