ភ្នំពេញ៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញរបស់ជនជាតិចិនកំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិព្រែកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ហាក់បីដូចជាមិនមានវិធានការបង្ក្រាបទាល់តែសោះ។
ល្បែងស៊ីសងទាំងនោះមានដូចជាបាញ់ត្រីបៀលការ៉ាត ឡូតូ និងល្បែងផ្សេងៗជាច្រើនទៀត។ល។ដែលកំពុងដំណើរការទទួលស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងយប់ទាំងថ្ងៃ 24 ម៉ោងលើ 24 ម៉ោង។
ទីតាំងល្បែងនោះគេបានដឹងថាមានអ្នកសម្របសម្រួលក៏ដូចជាអ្នកកាងមានឈ្មោះប្រនាមបង72ដែលជាអ្នកសម្របសម្រួលជាមួយនឹងអ្នកកាសែតដែលបានចុះផ្សាយព័ត៌មានក៏ដូចជាបានផ្ដិតយករូបភាពទីតាំងល្បែងស៊ីសងរបស់ខ្លួនដែលគ្រប់គ្រងនោះ។
ដូច្នេះសូមលោកអភិបាលខណ្ឌលោកអធិការខណ្ឌជាពិសេសឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិនស្នងការនគរបាលរាជធានីភ្នំពេញមេត្តាពិនិត្យឱ្យមន្ត្រីជំនាញពាក់ព័ន្ធបង្រ្កាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនដូចបានជម្រាបខាងលើផង ដើម្បីរក្សាសុខសុវត្ថិភាពក៏ដូចជាសុវត្ថិភាពភូមិឃុំទាំង ៧ ចំណុចផងដែរ៕ទំនាក់ទំនងព័ត៌មាន070926014/0889846555