សង្វៀនជល់មាន់ខ្នាតធំ និង បៀរអាប៉ោង គ្រប់ប្រភេទខុសច្បាប់ នៅចំការស្វាយកំពុងបើកដំណើរការលេងដោយ សេរី

ខេត្តឧត្តមានជ័យ/សមត្តកិច្ចពាក់ពន្ធ័ស្រុកត្រពាំងប្រាសាទ អសមត្ថភាពក្នុងការបង្ក្រាប (១៧ – ១ – ២០២៤)ទីតាំងសង្វៀនប្រជល់មាន់ខុសច្បាប់ ស្ថិតនៅក្នុងចំការស្វាយមួយកន្លែង ចូលទៅតាមច្រកផ្លូវអង់តែន (០១១) ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននឹងកំពុងតែបើកដំណើរការលេងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយក្នុងមួយគូរចាក់លុយរហូតទៅដល់រាប់លានរៀល ហើយស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបឬទប់ស្កាត់នោះទេដោយ បណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំង នោះនៅតែបន្តការលេងជល់មានដាក់លុយភ្នាល់គ្នាទៅ តាមតែអំពើចិត្តដោយ ម៉ាសេរី និង យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់ទម្លាប់អ្វី សោះ អធិការនគរបាលស្រុកត្រពាំងប្រាសាទលោកជ័យ វាសនា សម្ងំឈឹងទំនងជាត្រូវថ្នាំថៅកែសង្វៀនមាន់ហើយមើលទៅបានជាមិនព្រមបង្ក្រាប។
ប្រជាពលរដ្ឋនិយាយថា ក្រៅពីល្បែងស៊ីសងសង្វៀនជល់មាន់នៅទីតាំងខាងលើនេះ ក៏នៅមានប្រភេទល្បែង សុីសងតាមប្រព័ន្ធអនឡាញជាច្រើនទៀតផងដែរ កំពុងញាំញីនៅ ក្នុងស្រុកត្រពាំងប្រាសាទ សមត្ថកិច្ច នគរបាលប៉ុស្តិ៍ ក៏ ដូចជាអធិការដ្ឋាននគរបាលស្រុក មិនដែលខ្វល់ចំពោះបញ្ហាដែលកំពុងបង្កភាពអសកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់សង្ឃឹមយ៉ាងខ្លាំងជាមួយសមត្ថកិច្ចថ្នាក់ឃុំ,ថ្នាក់ស្រុក។ ពីព្រោះតែមិនបានជួយគិតគូរអំពីបញ្ញា សន្តិសុខសណ្ដាប់ធ្នាប់នៅ ក្នុងមូលដ្ឋាននៅឡើយ។ បើនិយាយ ពីការចុះបង្ក្រាប
វិញយូរៗមានម្ដង ហើយមិនដែលឃាត់បានមេសង្វៀនឬអ្នកជល់មាន់នោះឡើយ។
ប្រជាពលរដ្ឋក៏ដូចជាមហាជនរស់នៅក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ អំពាវនាវ ទៅដល់លោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ជាពិសេសលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយត្រួតពិនិត្យមើលផង៕ 070927014/0889846555

 

អត្ថបទដែលជាប់ទាក់ទង