ប្រជាពលរដ្ឋ​រស់នៅ ភូមិ​វាល​ធំ សង្កាត់​ពាម​ឧកញា​អុង ក្រុងអិរ​យ​ក្សត្រ ខេត្តកណ្ដាល​រង់ចាំ​មើល លោក រស់ បា​លីន អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ មិនហ៊ាន​ប្រើ​កណ្ដាប់ដៃ​ដែក បំបែក​ល្បែងស៊ីសង​នៅ​ភូមិ​វាល​ធំ សង្កាត់​ពាម​ឧកញា​អុង បាន​ដែរឬទេ​?

ខេត្ត​កណ្ដាល ៖ ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មាន​ល្បែង​ស៊ីសង​តាម​ប្រពន្ធ័ទូរ​ស្សន៍​អន​ឡាញ​១​កន្លែង​ស្ថិត​នៅក្នុង​ភូមិ​វាល​ធំ សង្កាត់​ពាម​ឧកញា​អុង​ក្រុងអិរ​យ​ក្សត្រ ខេត្ត​កណ្ដាល​ ​កំពុងបើក​ដំណើរការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ភ្នាល់មាន់​ជល់ ឆ្នោត​ឡូតូ​តាម​ទូរ​ស្សន៍​អន​ឡាញ​យ៉ាង​គគ្រឹកគគ្រេង ផ្អើល​អស់​អ្នកភូមិ​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​បង្ហើប​ប្រាប់​មក​អង្គភាព​សារព័ត៌មាន ព្រុំ​សុជា ហ​ត​ញ៉ូ​ស៍ យើងខ្ញុំ​ឱ្យបាន​ដឹង​ថា ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ក្នុង​ខាងលើនេះ បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​មក​លេង​ទីជិត​ទី​ឆ្ងាយ​មក​ជួបជុំគ្នា​លេង​ល្បែង​ភ្នាល់​ដាក់​លុយ រាប់​លាន​រៀល និង​ស្រែក​ហ៊ោកញ្ជ្រៀវ ទ្រហឹង​អឺងកង ដោយ​គ្មាន​ខ្លាច​ញញើត​សមត្ថកិច្ច​បន្តិច​សោះឡើយ​ប្រភព​ដដែល​បាន​បន្ថែមទៀតថា​

​ទោះបីជា​មាន​ល្បែងស៊ីសង​ខុសច្បាប់ ប្រមូលផ្តុំ​គ្នា​លេង​យ៉ាង​អនាធិបតេយ្យក្តី ក៏​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច​គ្មាន​វិធានការ​បង្ក្រាប​ដែរ​ប្រហែល​ម្ចាស់​ទីតាំង​អុជ​ធូប​សែនព្រេន​រួចរាល់​ហើយ​មើល​ទៅ​បាន​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រងើ​យក​ន្តើ​យ​មិន​បង្ក្រាប​ដូច្នេះ​..

​ប្រជាពលរដ្ឋ​ជាច្រើន​សូម​អំពាវនាវ​ស្នើ​សុំ​ទៅ​ដល់​អភិបាលក្រុង​អរិយៈ​ក្សត្រ សូម​ជួយ​ត្រួតពិនិត្យ​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ទប់ស្កាត់​នឹង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ​ផង​ទាន ដើម្បី​ឱ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​៕

​គួរបញ្ជាក់​ថា សម្ដេច​ក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ដាក់បទបញ្ជា​តឹងរ៉ឹង ដល់​គ្រប់​ខេត្ត​-​រាជធានី​ទូទាំងប្រទេស ឲ្យ​អនុវត្ត គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច គឺ​ត្រូវ​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យខាងតែបាន ហើយ​បើ​កើតមាន​នៅក្នុង​ទឹក​ដី​ណា អ្នក​នោះ​ជា​អ្នកទទួលខុសត្រូវ​។​

​យោង​តាម​ច្បាប់ ស្តីពី ការបង្ក្រាប​ល្បែងស៊ីសង ដែល​រដ្ឋសភា​បាន​អនុម័ត កាលពី​ឆ្នាំ​១៩៩៦ បានចែង​ផ្តន្ទាទោស​៖

អ្នកញៀន​ល្បែងស៊ីសង ផ្អែក​តាម​
​មាត្រា​៤៖ ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​១​ម៉ឺន​រៀល ដល់ ៥​ម៊ឺន​រៀល រឺ ដាក់​គុក​ពី​១​សប្តាហ៍ ដល់ ១​ខែ​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​៥​ម៉ឺន​រៀល ដល់ ៥​សែន​រៀល និង​ដាក់គុក​ពី​១​ខែ ដល់ ១​ឆ្នាំ​។​

មេ​បន​ល្បែងស៊ីសង ផ្អែក​តាម​
​មាត្រា​៥៖ ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី ៥​លាន​រៀល ដល់ ២០​លាន​រៀល និង​ដាក់គុក​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ ចំពោះ​អ្នក​បើក​លេង​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ និង​ដាក់គុក​ខាងលើ​នេះ​ជា​អតិបរមា​៕ទំនាក់ទំនងព័ត៌មាន070926014/0889846555

 

អត្ថបទដែលជាប់ទាក់ទង