អធិការ​ក្រុង​តាខ្មៅ​ប្រជុំ​កម្លាំង​ដាក់​ផែនការ​កម្ចាត់​គ្រឿងញៀន ក្មេង​ពាល សណ្ដាប់ធ្នាប់ ពិសេស​ផ្ដោត​សំខាន់​លើ​ការ​រក​សេចក្ដីសុខ​ជូន​ពលរដ្ឋ

កណ្ដាល ៖ លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ដែល​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​គ្រឿងញៀន , គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​, បញ្ហា​សណ្តាប់ធ្នាប់​, ការការពារ​ក្បួន​ថ្នាក់ដឹកនាំ ជាដើម ។

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​  នៅ​រសផល​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០២៤​នេះ ដោយ​មាន​សមាសភាព​ចូលរួម​មាន​៖ លោក​អធិការរង​ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ,​លោក​អធិការរង​ទទួល​ផ្នែក​យុត្តិធម៍​, លោក​អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់ ,​លោក​អធិការរង​ទទួល​ផ្នែក​សេនាធិការ និង​លោក​នាយប៉ុស្តិ៍​ទាំង​១០ ។

​លោក​វរសេនីយ៍ឯក យី វណ្ណដា បានឲ្យដឹងថា អនុវត្តន៍​តាម​ការចង្អុល​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក​បាន​បើក​កិច្ចប្រជុំ​នេះ​ឡើង​ជា​រៀងរាល់​ខែ សំដៅ​អនុវត្តន៍​នូវ​ផែនការ​ដែល​បានដាក់​រួចស្រេច​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

​ក្នុងឱកាស​នោះ លោក​អធិការ បាន​កោតសរសើរ​ដល់​បងប្អូន​កងកម្លាំង​យើង​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ និង លើកទឹកចិត្ត​អោយ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​សេចក្តីសុខ សុវត្ថិភាព ជូន​ប្រជា​ពល​ក្នុង​ក្រុង​តាខ្មៅ​យើង ។

​គួររម្លឹកថា បងប្អូន​ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ តែង​កោតសរសើរ​ចំពោះ​ស្នាដៃ​របស់​បងប្អូន​នគ​របាល​ក្រុង​តា​ខ្មៅ​ទាំងអស់ ដែល​តែងតែ​ចុះជួយ​ដល់​មូលដ្ឋាន​ផ្ទាល់ៗ​រាល់​តម្រូវការ​របស់​ពលរដ្ឋ ពិសេស​គឺ​ការបង្ក្រាប​ក្មេង​ទ​ណន​លង ចោរកម្ម ការផ្ដល់សេវា ឃើញថា​មាន​កម្រិត​ល្អ ហើយ​ធ្វើ​ការកោតសរសើរ​មិន​ដាច់​ពី​មាត់​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង