អធិការនគរបាលស្រុកជីក្រែង ឃាត់រថយន្តបុកយុវជនម្នាក់ អ្នកសារព័ត៌មានខលទៅលោកអធិការឆ្លើយហាក់បីដូចមានអ្វីលាក់លៀមនិងអ្នកសារព័ត៌មាន

ខេត្តសៀមរាប ៖ រថយន្តមួយគ្រឿងរបស់លោក ភាព បុកយុវជនម្មាក់នៅភូមិល្អក់ ឃុំពង្រលើ ស្រុកជីក្រែង។

បើយោងតាមការឲ្យដឹងពីអាណាព្យាបាលជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា រថយន្តដែលបើកបុកកូនគាត់នៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៤ ម្ចាស់មានឈ្មោះ ភាព ជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើ ចេញពីភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ឆ្លងកាត់ស្នាក់ការបឹងស្នូល រហូតទៅដល់ភូមិចុងស្ពាន ហើយទៅដល់ចំណុចកើតហេតុខាងលើ រួចក៏បន្តបើករត់គេច រហូតទៅដល់ភូមិថ្មី ឃុំពឹងរកក្រោម ទើបមន្ត្រីចរាចរណ៍ស្ទាក់ចាប់បាន យកទៅរក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប អ្នកសារព័ត៌មានបានខលទៅសួរនគរបាលចរាចរណ៍ លោកបានប្រាប់ថា រថយន្តបង្ករនៅក្នុងអធិការហ្នឹងហើយ បើបងៗ ចង់ដឹង សូមខលទៅសួរលោកអធិការ។ ភ្លាមៗនោះក្រុមអ្នកសារព័ត៌មានយើង ក៏បានខលទៅសួរនាំលោកអធិការ លោកក៏បានឆ្លើយយ៉ាងខ្លីថា មិនអាចផ្ដល់ព័ត៌មានបានទេ ពីព្រោះករណីនេះ ស្ថិតក្នុងការស៊ើបអង្កេតស្រាវជ្រាវសិន។ ក្រុមអ្នកសារព័ត៌មានយើងមិនអស់ចិត្ត ក៏ខលទៅសួរលោកអធិការម្ដងទៀត លោកក៏នៅតែឆ្លើយតបនូវពាក្យដដែល។
បើយោងតាមប្រសាស្ត្រ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាមកថា អ្នកដែលបុកគេហើយរត់ បើចាប់បានត្រូវដាក់ខ្នោះបញ្ជូនទៅតុលាការទៅ កុំឲ្យនិយាយច្រើនពេកចាំដោះស្រាយគ្នានៅប្រព័ន្ធតុលាការ តែលោកអធិការស្រុកជីក្រែងហាក់បីដូចជាមានការលាក់បាំងនិងមេឈ្មួញដឹកឈើដ៏ចាស់វស្សា ឈ្មោះ លោក ភាព នេះទៅវិញ ឬមួយក៏ ឈ្មោះលោក ភាពនឹងគាត់មានខ្នងបង្អែកក្រាស់ហើយមើលទៅ បានជាលោកអធិការមិនហ៊ានប៉ះពាល់គាត់ទុកឲ្យគាត់បានដៃបុកគេហើយរួចខ្លួនរហូតចឹងមែន។ការិយាល័យផ្សព្វផ្សាយ0889846555/070926014

អត្ថបទដែលជាប់ទាក់ទង