លោកឧកញ៉ាតាំង សុខឃី និងលោកជំទាវនិងក្រុមការងារចុះពិនិត្យអគារសិក្សា១ខ្នង ស្ថិតនៅសាលាបឋមសិក្សាសំរោង ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ: នាថ្ងៃអាទិត្យទី៦ ខែមេសា ឆ្នាំ២០២៤ លោកឧកញ៉ាតាំង សុខឃី និងលោកជំទាវព្រមទាំងក្រុមការងារបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យអគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាសំរោង ភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកសំរោង ខេត្តកំពង់ស្ពឺ ដោយមានការស្នើសូមសាងសង់អគារសិក្សា១ខ្នង កម្ពស់ ១ជាន់ ពីលោកនាយក និងអ្នកគ្រូលោកគ្រូ ជំនួយអគារដែលមានសភាពចាស់ទ្រុឌទ្រោម ទើបលោកឧកញ៉ាតាំងសុខឃីនិងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យអគារសិក្សាជាក់ស្តែងឃេីញថា អគារ ១ខ្នង មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ពុំអាចបន្តឱ្យសិស្សចូលរៀនបាន លោកឧកញ៉ាបានជួយឧបត្ថម្ភថវិកាចំនួន២៥០០ដុល្លា លោកគ្រូអ្នកគ្រូចំនួន៦នាក់ ក្នុងម្នាក់ៗទទួលថវិកា២០ម៉ឺនរៀលនិងសិស្សានុសិស្ស២៧៥ក្នុង១ម្នាក់ៗទទួលថវិកា៥០០០៛ និងសម្ភារៈសិក្សាមួយចំនួន ព្រមទាំងចែកអំណោយទៅដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ សារ៉ុងមួយ ទឹកអប់១ដប និងថវិកា២ម៉ឺនរៀល ព្រមទាំងសន្យាជាមួយអ្នកគ្រូលោកគ្រូសិស្សានុសិស្សនិងសាងសង់ អាគារសាលាថ្មី ១ខ្នង និងបុកអណ្ដូងទឹកព្រមទាំងសម្ភារៈ១ចំនួននិងចំណាយថវិកាចំនួន៥មុឺនដុល្លារនាពេលខាងមុខ ៕