មហាជនបាននាំគ្នារិះគន់លោក ជា ហុង ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ២ ស្ថិតនៅចំណុចភូមិឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវថា ថ្លឹងរថយន្តខ្លះនិងមិនថ្លឹងខ្លះ

ទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើ ឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ជាងនេះទៅទៀត អ្វីដែលកំពុងតែឃើញនោះរថយន្តដឹកថ្មបរបន្តកន្ទុយគ្នា នៅលើផ្លូវជាតិលេខ២ ដែលងាយនឹងបង្កគ្រោះថ្នាក់ហើយដឹកធ្ងន់ៗទៀតផង។

បច្ចុប្បន្ននេះគេឃើញរថយន្តដឹកធ្ងន់តែងតែឈប់ចតដើម្បីយកប្រាក់ប្រាក់ទៅបង់ឲ្យក្រុមមន្ត្រីនៅក្នុងស្ថានីយ៍ថ្លឹងរថយន្តនោះ។ ប្រភពបានឲ្យដឹងថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ ដោយមិនអាចតវ៉ាបានទេ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត រករឿងឲ្យរើទំនិញចុះឡើងតាមទំនើងចិត្ត របស់ពួកគេជាមិនខាន់ឡើយ។

ប្រភពនិយាយថារឿងរ៉ាវអស់នេះមិនមែនលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ លោកមិនដឹងនោះទេ ប៉ុន្តែវាជាប្រព័ន្ធនិងជាការឃុបឃិតគ្នារវាងលោក ជា ហុង និងមន្ត្រីថ្នាក់ដឹកនាំមន្ទីរ។ បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូ មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះក្រុមជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ស្រុកបាទីខេត្តតាកែវ កំពុងប្រែក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់៕ការិយាល័យផ្សព្វផ្សាយ012926014/0889846555

អត្ថបទដែលជាប់ទាក់ទង