ដំណាំស្រូវ និងដំឡូងមីជាង១៥០០ហិកតា នៅខេត្ដសៀមរាប ត្រូវបានសត្វដង្កូហ្វូង រាត្បាត និងបំផ្លាញ

សត្វដង្កូវហ្វូង បាននឹងកំពុងបំផ្លាញស្រូវវស្សាជាង១២០០ហិកតា និងដំឡូងមីជិត៣០០ហិក នៅតាមស្រុកមួយចំនួនក្នុងខេត្តសៀមរាប ប៉ុន្ដែបើគ្មានចាត់វិធានការទាន់ពេលវេលាទេ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត។ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១  និងទិសដៅបន្តឆមាសទី២ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល ក្រុងសៀមរាប កាលពីម្សិលមិញ។ លោកបានថ្លែងថា ប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វដង្កូវហ្វូង ដោយត្រូវពិនិត្យតាមដានជាប្រចាំទៅលើដំណាំស្រូវ និងដំណាំប្រភេទស្លឹក និងមានវិធានការទប់ស្កាត់ តាមការណែនាំរបស់មន្ត្រីកសិកម្ម។

អត្ថបទដែលជាប់ទាក់ទង