វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៤ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកប្រាំងសុផល ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ  លោកនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុហត្ថខណ្ឌនិងលោក-លោកស្រីចៅសង្កាត់ទាំង០៧ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៣៩៧នាក់ នៅបរិវេនសាលាខណ្ឌ។

កិច្ចពិគ្រោះយោបល់ បានផ្តោតសំខាន់ៗទៅលើ:
១.បញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
២.បញ្ហា ចរាចរណ៍
៣.បញ្ហា គ្រោះអគ្គីភ័យ
៤.បញ្ហា ដីធ្លី លំនៅដ្ឋាន និងបរិស្ថាន
៥.បញ្ហា ផ្លូវថ្នល់ លូ ដើមឈើ បណ្តាញផ្សេងៗ
៦.បញ្ហា សំណង់ខុសច្បាប់ និងគ្មានច្បាប់
៧.បញ្ហា សេវាកម្ម ប្រមូលសំរាម និងដឹកជញ្ជូនសំរាមជាដើម៕

អត្ថបទដែលជាប់ទាក់ទង