សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល

កណ្តាល៖ ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានស្នើអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ចូលរួមគាំទ្រ និងសហការ ជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អោយកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការចុះបញ្ជីដីបង្ហើយ បរិយាកាស គ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត។ សន្និបាតនេះដែរមានការអញ្ជើញចូលពី មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុកទាំង១៣ លោក លោកស្រីមេឃុំ ចៅសង្កាត់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម តាំង ម៉េងលាន បានកោតសរសើរដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ទាំងអស់ ដែលបានខិតខំបំពេញការងារ និងចូលរួមសហការគ្នាបានយ៉ាងល្អ ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ នឹងបន្តខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព និងបន្តជឿជាក់គាំទ្រ ការដឹកនាំរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសសន្និបាតនេះដែរ ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា៖ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពដ៏ទៃទៀត នៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជម្រុញការចុះបញ្ជីដី, ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីអោយបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ បញ្ជាក់ដែរថា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ ទិសដៅគោលនយោបាយ អាទិភាព ១៥ចំណុច ដែលក្នុងនោះការងាររៀបចំដែនដី នៅចំណុចទី៦ និងការងារនគរូបនីយកម្ម នៅចំណុចទី៧ គឺមានចក្ខុវិស័យ ដែនដីនៅទូទាំងប្រទេស ត្រូវបានរៀបចំកែលំអរ អភិវឌ្ឍន៍ និងអភិរក្ស ជាទីក្រុងសុខដុមរមនា ជាបុរីជនបទ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល សម្រាប់ប្រជាជនទាំងអស់គ្នា ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង