បទល្មើសនេសាទព្រោងព្រាតនៅតំបន់ក្បែរដែនអភិរក្សក្នុងស្រុកបុរីជលសារ ខេត្តតាកែវ

ខេត្តតាកែវ ៖ បទល្មើសនេសាទគ្រប់ប្រភេទកំពុងរីកព្រោងព្រាត នៅ លើផ្ទៃទឹក ក្នុងស្រុកបុរីជលសាខេត្តតាកែវ ។ បទល្មើសដែលមានខ្នងបង្អែកពីសមត្ថកិច្ចជំនាញ និងមេខ្លោងហាក់ដូចជាមិនទទួលបានការចាប់អារម្មណ៍ ពីសំណាក់អាជ្ញាធរដែនដីស្រុកបុរីជលសារ ក៏ដូចជារដ្ឋបាលខេត្ត តាកែវនោះឡើយ។ រួមទាំងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរដែនដី បិទភ្នែកបណ្ដែតបណ្ដោយឲ្យមានបទ ល្មើសនេសាទអណ្ដែតពេញផ្ទៃទឹក សូម្បីតែនៅក្រោយរដ្ឋបាលសាលាស្រុកបុរីជលសារ ក៏គេសង្កេតឃើញមានបទល្មើសនេសាទអណ្ដែតពេញផ្ទៃទឹកដែរ។

ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំងឈឹប ដែលមានក្រឡាញឹកជាការធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ បើប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ការដាក់របាំងសាច់ក្រឡាញឹកបាន ព្រោះមានមន្ត្រីធ្វើការនៅស្ថាប័នប្រដាប់អាវុធនៅខេត្តតាកែវ នៅពីក្រោយជាអ្នករត់ការទើបហ៊ានបែបនេះ ហើយបើមិនមែនជាបក្ស ពួកគេទេ សូម្បីតែរកលៀស រកខ្ចៅក៏មិនបានផង។ បើតាមប្រភពថា បុរសម្នាក់នោះឈ្មោះសុខ ឡេះ ជាអ្នក រកស៊ីគួកជេរបទល្មើសនេសាទនៅទូទាំងខេត្តតាកែវ។

ប្រភពបានបន្តទៀតថា បើបណ្ដោយអោយមានការដាក់របាំងក្រឡាល្អិតបែបនេះបន្តទៀត ច្បាស់រលាយអស់ហើយធនធានមច្ឆជាតិ ។ ប្រភពបានបន្ថែមថា មិនមែនត្រឹម តែអាជ្ញាធរដែនដីនោះទេដែលត្រូវលោកសុខ ឡេះ ដើរ តួសម្របសម្រួលដើម្បីមិនឲ្យលេចឮដល់អ្នកដទៃ ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំខេត្ត ជាពិសេសស្ថាប័នជំនាញរដ្ឋបាលជលផល,ក៏ដូចជាមន្ទីរកសិកម្ម ក៏មិនឃើញមានចំណាត់ការចំពោះបញ្ហាបទល្មើសនេសាទនៅស្រុកបុរីជលសារនេះដែរ។ បទល្មើសនេសាទទាំងនេះសូម្បីតែមន្ត្រីនៅដែនអភិរក្សក៏ទទួលស្គាល់ថា មានកើតនៅខាង ក្រោយលំនៅដ្ឋានប្រជាពលរដ្ឋនោះព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញម្ដងណាឡើយ។

លោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផល ខេត្ត តាកែវមិនអាចសុំការបំភ្លឺបានទេ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីរាជការនៅខេត្តតាកែវបានខ្សឹបខ្សៀវថា លោកសុខ ឡេះ គឺជាតួឯកដ៏សំខាន់ក្នុងការសម្របសម្រួលដើម្បី ឲ្យមានបទល្មើសនេសាទនៅក្នុងខេត្តតាកែវទាំងមូល។ មិនថាតែនៅក្នុងស្រុកបុរីជលសារនេះទេ នៅស្រុកផ្សេង ទៀតដូចជាកោះអណ្ដែត,អង្គរបុរី…ក៏លោកសុខ ឡេះ ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងបទល្មើសនេសាទនៅក្នុងមូលដ្ឋានខេត្តតាកែវនេះ។ ជាងនេះទៅ ទៀតគឺមិនមែនទើបតែឆ្នាំនេះទេ សូម្បីតែឆ្នាំមុនៗរាប់សិបឆ្នាំមកហើយ គឺក្រោមការគ្រប់គ្រងដឹកនាំ បែងចែកផលប្រយោជន៍របស់លោកសុខ ឡេះ។ គេមិនដឹងថាតើលោកវ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបតែមក កាន់តំណែងថ្មីៗបានដឹងរឿងនេះដែរឬយ៉ាងណានោះទេ?៕ការិយាល័យផ្សាយ 012926014

អត្ថបទដែលជាប់ទាក់ទង