ទីតាំងល្បែងសុីសង មាន់ជល់អនឡាញ និង ឆ្នោតឡូតូការ៉េ៨៨៨៨(នៅក្នុងតារាងបាល់ទះ ឈ្មោះសុជាតិ ស្ពតក្លឹប )ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ២ ក្នុងខណ្ឌពោធិ៍សែនជ័យ បើកលេងយ៉ាងអនាធិបតេយ្យ អស់លោកអាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានល្បែងស៊ីសងអនឡាញ១កន្លែង ក្នុងតារាងបាល់ទះ (ឈ្មោះ សុជាតិ ស្ពតក្លឹប) ជាប្រភេទឆ្នោតឡូតូការេ”8888″ ដែលស្ថិតនៅភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យ នឹងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញ ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។

ក្រុមការងារសារព័ត៌មានព្រុំសុជា ហតញូស៍រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

អត្ថបទដែលជាប់ទាក់ទង