ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៧ !
(ខេត្តកំពង់ឆ្នាំង)៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គនាយករង នាយក នាយរងចំណុះក្រសួងការពារជាតិ នាយរងសេនាធិការចម្រុះ នាយក នាយក នាយករង មេបញ្ជាការរង ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អភិបាលរងខេត្ត អភិបាលស្រុក មេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ នាយកសាលារទាំងពីរ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ និងសិក្ខាកាមផងដែរ។