អធិការដ្ឋាននគរបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំពង្រឹងសន្តិសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន.វៀតណាម

កណ្តាលៈ នៅរសៀលថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២១នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពនៅក្នុងឱកាសពិធីបុណ្យ

ចូលឆ្នាំចិន.វៀតណាម នាពេលខាងមុខនេះ។
ដោយមានការអញ្ចើញពីលោកឧត្តមសេនីយ៍ត្រី សេង សុទ្ធស្នងការ រងនគរបាលខេត្តកណ្តាលទួលស្រុកកៀនស្វាយជាតំណាងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយ.អធិការ រងស្រុក ព្រមទាំងមន្ត្រីនគរបាលតាមប៉ុស្តិ៍និមួយៗ។

នៅក្នុងឱកាសនោះលោកព្រុំ សំណាងមានប្រសាសន៍ថាៈដោយមានការចង្អុលបង្ហាញណែនាំពីលោក ឧត្តម
សេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្ត។នៅថ្ងៃនេះអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដើម្បីត្រៀមកម្លាំងពង្រឹងសន្តិសុខសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន.វៀតណាមក៍មានកិត្តិយស ក្រោមអធិបតីពី លោកឧត្តមសេនីយ៍ត្រី សង សុទ្ធស្នងការ រងជាតំណាងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាល។

លោកអធិការស្រុកកៀនស្វាយបន្តថាៈនាថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះគឺជាថ្ងៃពិធីបុណ្យចូលឆ្នាំចិន.វៀតណាមមកដល់ហើយក្នុងនាមយើងជាកងកម្លាំងត្រូវត្រៀមកម្លាំងដើម្បីរក្សាការពារសន្តិសុវត្ថិភាពឲ្យបានល្អដោយឡែកកម្លាំងនៅតាមបណ្តាលប៉ុស្តិ៍និមួយៗត្រូវចុះណែនាំដល់បងប្អូនចិន.វៀតណាមដោយហាមការដុតផាវនិងណែនាំគាត់ត្រូវមើលភ្លើងទៀនធូបផងនៅមុនពេលដើរចេញពីផ្ទះ។

លោកអធិការស្រុកកៀនស្វាយក៍បានជំុរុញដល់កម្លាំងត្រូវចុះផ្សព្វផ្សាយនូវវិធានការទប់ស្គាត់ការឆ្លងជម្ងឺកូវីដ-១៩ឲ្យគាត់ចេះថែទាំសុខភាពឲ្យបានល្អស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអធិការក៍បានណែនាំកម្លាំងអន្តរាគមត្រូវត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងខាងតែបាន។

អត្ថបទដែលជាប់ទាក់ទង