តើអាជ្ញាធរដែនដីក្នុងខេត្តត្បូងឃ្មុំ ហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់របស់លោក ហុង អេង ដែរឬទេ? ខណៈមហាជន ពិសេសពលរដ្ឋក្នុងមូលដ្ឋានរិះគន់យ៉ាងចំៗថា លោកអភិបាលក្រុងសួង លោកអធិការនគបាល រួមទាំងលោកមេអាវុធហត្ថក្រុងសួងថាបើកភ្លើងខៀវឲ្យបនល្បែងមួយនេះដំណើរ..!

ការិយាល័យផ្សព្វផ្សាយ0882267000

ខេត្តត្បូងឃ្មុំ: ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី សង្កាត់វិហ៊ាហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងចំការស្វាយចន្ទី បានអោយដឹងថាមានសង្វៀនបញ្ជល់មាន់ដ៏ធំក៏ដូចជាល្បែងស៊ីសងផ្សេងៗទៀតកំពុងរីករាលដាលយ៉ាងគំហុកក្នុងទឹកដីក្រុងសួង ធ្វើឲ្យមានការសង្ស័យនិងរិះគន់ពីមហាជន ក៍ដូចជាការរិះគន់យ៉ាងចំៗពីពលរដ្ឋនៅក្នុងមូលដ្ឋានថា បនល្បែងបើកលេងយ៉ាងរលូនទៅបានដូច្នេះ ក៍ដោយសារអស់លោកបើកភ្លើងខៀវឲ្យដែរ ។

គួររំលឹងផងដែរថាបញ្ហានេះគឺជារឿងដែលឯកឧត្តម អធិបាលខេត្ត និងលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំមិនគួរមើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ននេះ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាងពេញបន្ទុក​ក្នុង​ទឹកដី​ក្រុងសួង ។

ប្រភពព័ត៌មានពីប្រជាពលមួយចំនួនបានឲ្យដឹងថា នៅភូមិថ្មី ក្រុងសួង ខេត្តត្បូងឃ្មុំ ខាងក្រោយសាលាក្រុងប្រហែលជាង ០៣ គីឡូម៉ែត្រកំពុងបើកលេងល្បែងបញ្ជល់មាន់យ៉ាងរព្រហើន។

ប្រជាពលរដ្ឋក្នុងក្រុងសួងកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខ​សង្គម ព្រោះទាំងលោក អភិបាលក្រុង និងលោក អធិការនគរបាលក្រុង អសកម្មការងារដូចគ្នា ហើយពួកគាត់មិនយកយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីពង្រឹងភូមិឃុំមានសុវត្ថិភាពនោះទេ។

ទន្ទឹមនេះដែរពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំជាពិសេស ឯកឧត្តម ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកអភិបាលខេត្ត មេត្តាមានវិធានការជាបន្ទាន់ដើម្បីបង្រ្កាបសង្វៀនបញ្ជល់មាន់នេះផង។

បើទោះជាមានកាសង្ស័យ និង ររិះគន់ចំៗពីមហាជន និងពលរដ្ឋនៅក្រុងសួងថា លោកអភិបាលក្រុងសួង លោកអធិការនគបាល រួមទាំងលោកមេអាវុធហត្ថក្រុងសួងថា បនល្បែងមួយនេះដំណើរបានដោយរលូនបែបនេះដោយសារអស់លោកបើកភ្លើងខៀវហើយ។

បញ្ហាល្បែងសុីសងបានធ្វើអោយពលរដ្ឋមានការភ័យខ្លាចករណី ចោលួចឆក់ប្លន់កើតឡើងក្នុងភូមិឃុំរស់នៅរបស់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង