ឯកឧត្តមបណ្ឌិតស៊ាងប៊ុនលាងនិងលោកជំទាវហ៊ុន ប៊ុនធឿនបាននាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារតាមរយៈលោកតេងទីនិងភរិយា

កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវមហាឧបាសិកាពុទ្ធសាសន្ទក៍ហ៊ុន ប៊ុនធឿនជាទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងទីប្រឹក្សាគណៈសង្ឈនាយកនៃព្រះរាជាណាចក្រ។នៅថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២១លោក តេងទី និងភរិយា បាននាំអំណោយបន្តិចបន្តួច ជាតំណាងឱ្យ ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន ចែកជូនប្រជាពលរដ្ឋអ្នកក្រីក្រចំនួន១០ គ្រួសារ ដែលរស់នៅភូមិ ព្រែកកំពង់ព្រីង សង្កាត់សិត្បូរក្រុងតាខ្មៅខេត្តកណ្ដាល។

ក្នុងនោះដែរ ក្នុងមួយគ្រួសារ ៗទទួលបានអង្ករ ២០ គីឡូក្រាមទឹកត្រីទឹកស៊ីអីវ ប៊ីចេងនិងស្ករសនិងថវិកាចំនួន៤១មុឺន រៀល(សែសឹបមួយមុឺនរៀល) ផងដែរ។

លោក តេង ទីមានប្រសាសន៍ថាៈនៅថ្ងៃនេះរូបលោកនិងភរិយា បាននាំអំណោយមួយចំនួនមកជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ វាមិនបានគ្រប់គ្រាន់ទេវាគ្រាន់បានជួយដោះស្រាយបានមួយគ្រាប៉ុណ្តោះនិងសូមបងប្អូនពុក ម៉ែត្រូវថែទាំសុខភាពឲ្យបានល្អហើយត្រូវចូលរួមទប់ស្គាត់នៃការឆ្លងជម្ងឺកូវីដ-១៩និងត្រូវស្តាប់ការណែនាំរបស់ក្រសួងក្រសួងសុខាភិបាលដូចជាលាងដៃនឹងសារប៊ូឲ្យបានញឹកញ៉ាប់ជែល.បាញ់អាកុលនិងពាក់ម៉ាស់៕

អត្ថបទដែលជាប់ទាក់ទង