កណ្តាលៈយ៉ាងហោចណាស់មានជនសង្ស័ុយ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីគ្រឿងញៀនដសេលកើតហេតុនៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១វេលាម៉ោង០៩ និង ១០នាទី។
ចំណុចផ្ទះជួលមុខផ្សារសៀមរាប ភូមិព្រែកអង្គុញឃុំ សៀមរាបស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ ៖
១-ឈ្មោះ ញ៉េប ប៉ូលីន (ហៅនឿន)ភេទ ប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិ ព្រែកអង្គុញ ឃុំ សៀមរាប ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល។ (ឃាត់ខ្លួន)។
២-ឈ្មោះ ញ៉េប វ៉ារិន(ហៅលីន)ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ព្រែកហូរលិច សង្កាត់ ព្រែកហូរ ក្រុង តាខ្មៅ ខេត្តកណ្តាល។(ឃាត់ខ្លួន) វត្ថុតាងចាប់យក គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice)ចំនួន ០៧កញ្ចប់ ទម្ងន់ស្មេី ១៤៨ ក្រាម។
ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ សំភារះប្រើប្រាស់នឹងវិចខ្ចប់ថ្នាំញៀនមួយចំនួនធំ។
ទទូរស័ព្ទដៃ ០២គ្រឿង
-ម៉ាក oppo ពណ៌ខ្មៅមួយគ្រឿងម៉ាក realme ពណ៌ក្រហមមួយគ្រឿង។
-ម៉ូតូមួយគ្រឿង ម៉ាក Honda C១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ១AD ៦៣៥៧ លេខម៉ាស៊ីន ៨២៦០២៤៦។ នឹងវិក័យបត្រមួយចំនួន។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាៈ
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកាន់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកថាមានករណីជួញដូរគ្រឿងញៀននៅក្នុងបន្ទប់ជួលមួយកន្លែងនៅមុខផ្សារសៀមរាបស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាបស្រុក កណ្តាលស្ទឹងខេត្ត កណ្តាលក្រោយពេលបានទទួលបានព័ត៍មានភ្លាមកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលសៀមរាបបានចុះទៅដល់ទីតាំងកន្លែងកើតហេតុក៏បានឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនពិតប្រាកដមែនពេលនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ហើយបានរាយការណ៍ជូនលោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនដើម្បីសុំយោបល់នឹងស្នើរសុំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តដើម្បីចុះជួយសហការណ៍។
ក្រោយពីកម្លាំងផ្នែកគ្រឿងញៀនស្រុកបានរាយការណ៍សុំយោបល់រួចហេីយក៍បានការសម្របសម្រួលពី ឯកឧត្តម លាវ ស្រេង ប្រធានព្រះរាជអជ្ញាអមសាលាដំបូងខេត្តកណ្តាលបានបញ្ជាអោយកម្លាំងសមត្ថកិច្ចធ្វើការឆែកឆេរនៅក្នុងបន្ទប់នៅវេលាម៉ោង ០៨ នឹង ៥៨ នាទី តាមរយះ
លេខទូរសព្ទ៍)បន្ទាប់ពីការឆែកឆេររួចកម្លាំងសមត្ថកិច្ចយើងបានរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ឧបករណ៍ប្រើប្រាស់នឹងសម្ភារវិចខ្ចប់ថ្នាំញៀនមួយចំនួនធំ។
បន្ទាប់ពីធ្វេីការឃាត់ខ្លួននឹងរឹបអូសវត្ថុតាំងរួចហើយកម្លាំងផ្នែកគ្រឿងបានបញ្ជូនជនសង្ស័យនឹងវត្ថុតាំងមកកាន់អធិការរដ្ឋានស្រុកកណ្តាលស្ទឹងដើម្បីសាកសួរបន្ត។
+នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ÷ ថ្នាំញៀនចំនួន ០៧កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះ ញ៉េប វ៉ារិន នៅក្រុងតាខ្មៅដោយទិញម្តងក្នុងតម្លៃ១០០០០០០រៀល
(មួយលានរៀល)ដោយផ្ញើរលុយតាមវីងតាមរយះលេខទូរស័ព្ទ ដើម្បីយកមកចាត់ចែងលក់បន្ត។
ក្រោយពីបានស្តាប់ចម្លើយរបស់ជនសង្ស័យរួចកម្លាំងផ្នែកគ្រឿងញៀនស្រុកបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្តបានបន្តនិតិវិធីហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉េប វ៉ារិន នៅចំណុចមុខការ៉ាស់សាំងតាមបណ្តោយផ្លូវជាតិលេខ០២ស្តិតក្នុង ភូមិ បត្តាជី សង្កាត់ ព្រែកហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល តែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។