មេឈ្មួញឈេីឈ្មោះ ចែផល្លាធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រឿងនិងធ្វាសិប្បកម្មខុសច្បាប់ចេញពីខេត្តព្រះវិហាចូលខេត្តកំពង់ធំនិងខេត្តកំពង់ចាមបានដោយរលូនព្រោះជំនាញរដ្ឋបាលព្រៃឈេីរវៀងមិនបង្កាប ដោយហេតុថាសង្ស័យមានការឃុបឃិតជាគ្នាប្រព័ន្ធ…!
ព្រះវិហារ៖ ប្រភពដែលស្និទ្ធនឹងឈ្មួញឈេីពីរនាក់ប្តីប្រពន្ធឈ្មោះ(ចែផល្លា)ប៉ាកពួកមេឈ្មួញឈ្មោះបញ្ញារកស៊ីដឹកឈើពីខេត្តព្រះវិហារ មកខេត្តកំពង់ធំ។មេឈ្មួញឈ្មោះភាក់រកស៊ីដឹកឈើពីខេត្តព្រះវិហារ មកខេត្តកំពង់ធំបានឲ្យដឹងថា ទាល់តែមានការបើកដៃពីលោកស៊ុំ សុីវត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវៀងទើបឈ្មួញឈេីពីរនាក់ប្តីប្រពន្ធនេះអាចដឹកជញ្ជូនឈើបានដោយសុខស្រួលគ្មានការរំខានដល់មន្រី្តជំនាញដែលឈរជេីងតាមដងផ្លូវជាតិលេខ៦២ក្នុងស្រុករវៀងដោយសុវត្តិភាព ចំណែកឯលោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈេីព្រះវិហាកំពុងរក្សាភាពស្ងៀមស្ងាត់។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហា បានសម្តែងការព្រួយបារម្មណ៍ថា ករណីឈ្មួញអាចកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃព្រះរការក៍ដូចជាព្រៃឡង់ យ៉ាងពេញបន្ទុកនោះគឺដោយសារមានការឃុបឃិតបេីកដៃពីមន្ត្រីជំនាញពាក់ព័ន្ធក្នុងដែនអាណាចក្ររបស់ផងខ្លួនទេីបបទល្មេីសបំផ្លាញព្រៃឈេីអាចប្រព្រឹត្តបានយ៉ាងពេញបន្ទុក។
ក្នុងខណៈដែលព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រះរការងការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមឈ្មួញឈើឈ្មោះចែផល្លាពីរនាក់ប្តីប្រពន្ធបាននិងកំពុងដឹកជញ្ជូនឈើនិងទ្វារបង្អួចសិប្បកម្មអត់ច្បាស់តាមមធ្យោបាយរថយន្តសាំយ៉ុងចំនួន 4 គ្រឿងទាំងយប់ទាំងថ្ងៃព្រមទាំងឈ្មួញឈេីដទៃៗជាច្រេីននាក់ទៀត៘
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកប្រាក់សុវណ្ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារមេត្តាពិនិត្យមើលផងទានបើមិនដូច្នោះទេប្រជាពលរដ្ឋនិងដាក់បន្ទុកលើថ្នាក់ដឹកនាំខេត្តថាកំពុងបណ្ដែតបណ្ដោយឱ្យមន្ត្រីគ្រាប់ល្ពៅថ្នាក់ក្រោមធ្វើអ្វីៗតាមតែអំពើចិត្តដោយមិនខ្វល់ពីការវិនាសហិនហោច មហន្តរាយនៃព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិឡេីយ៕