ភ្នំពេញ ៖ ស្ត្រីកម្មការនីរូបស្រស់ម្នាក់ ត្រូវបានជនសង្ស័យវាយផ្ទៃមុខ និងច្របាច់ក ហេីយយកខ្សែភ្លេីងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ហេីយគេចខ្លួនបាត់ អស់រយៈពេលជាច្រេីនថ្ងៃមកហើយ ហេីយចាក់សោបន្ទប់ពីខាងក្រៅ ដោយមិនមានអ្នកជិតខាងណាដឹងទេ រហូតដល់មានក្លិន ទេីបនាំគ្នាដេីររកមេីលឃេីញទើបស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះពិនិត្យមេីលភ្លាមៗផងដែរ។
ហេតុការណ៍នេះកេីតឡេីងនៅម៉ោង០៣រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ផ្ទះលេខ១២៧D ជាប់ផ្ទះលក់ភេសជ្ជៈគ្រប់មុខយីហោ ម៉ាក់ស្រីពេជ្រ ម្ដុំលូប្រាំ លេីកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ សួង ធី មានអាយុ៣៣ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ផ្ទះជួលកេីតហេតុ មានស្រុកកំណេីតនៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់ជាអ្នកស្នាក់នៅបន្ទប់ជាន់ក្រោម ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់ ទើបតែរសៀលនេះ គាត់បានប្រាប់ម្ចាស់ផ្ទះជួលឲ្យជួយដើររកមើល រហូតមកដល់បន្ទប់កើតហេតុ ឃេីញចាក់សោរពីខាងក្រៅ ហេីយកាន់តែធំក្លិនស្អុយខ្លាំង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានចុះមកពិនិត្យមេីល រួចបេីកសោរចូលទៅឃេីញស្ត្រីរងគ្រោះបានដេកស្លាប់លេីពូកក្នុងបន្ទប់តែម្ដង ទេីបបង្កឱ្យមានការភ្ញាក់ផ្អើលឡេីងតែម្តង ។
ខណៈពេលនេះកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វេីការសេីបអង្កេតជុំវិញទីតាំងកេីតហេតុហេីយ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
បើតាមការត្រួតពិនិត្យកោល្យវិច័យរបស់លោកក្រោមការពិនិត្យរបស់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យ រាជធានីភ្នំពេញ បានសន្ឋិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវបានជនសង្ស័យ ធ្វេីសកម្មភាពមានស្នាមវាយផ្ទៃមុខ និងច្របាច់ក ហេីយយកខ្សែភ្លេីងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ជាអំពេីឃាតកម្ម ។
បច្ចុប្បន្នបច្ចុប្បន្នក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវ និងទាក់ទងរកសាច់ញាតិស្ត្រីរងគ្រោះ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕